ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ថ្ងៃនេះរាល់សកម្មភាពការទូតរបស់អ្នកអំណោយផលល្អ និងរីកចម្រើន នាំមកឲ្យអ្នកនូវឱកាសថ្មីៗជាច្រើន។ មិត្តភក្តិនឹងបង្ហាញផ្លូវសម្រាប់ការរកចំណូលយ៉ាងល្អ។ មនោសញ្ចេតនា ត្រូវចេះគោរពមនោសញ្ចេតនាដែលខ្លួនកំពុងមាន កុំឲ្យបាត់បង់រួចទើបស្តាយក្រោយ។ ទិសល្អទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ មិនត្រូវម៉ឺងម៉ាត់ហួស ក្នុងការងារព្រោះនឹងធ្វើឲ្យបរិយាកាសតានតឹង ពុំមានប្រយោជន៍សម្រាប់ទំនាក់ទំនងមិត្តរួមអាជីព។ ចំណូលស្ថិរភាព ពុំមានអ្វីគួរបារម្ភ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានស្គាល់មិត្តភក្តិខុសភេទជាច្រើន អាចបង្កើតទំនាក់ទំនងថ្មីល្អទៅថ្ងៃមុខ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារនឹងមានឱកាសល្អៗជាច្រើន មានអ្នកជួយជ្រោមជ្រែង ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ប៉ុន្តែត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងជាមួយមនុស្សជុំវិញ។ ថ្ងៃនេះយីអ៊ុនឡើង រកអ្វីក៏បានចំណេញ អាចវិនិយោគភាគហ៊ុន។ មនោសញ្ចេតនា ៖ អ្នកនៅលីវនឹងមានឱកាសជួបមនុស្សដែលខ្លួនពេញចិត្ត។ ទិសល្អទិសខាងជើង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារដំណើរការល្អប្រសើរ ត្រូវចេះចាប់យកឱកាសថ្មីៗ និងត្រូវប្រយ័ត្នក្នុងទំនាក់ទំនងជាមួយមនុស្សឆ្នាំថោះ។ ប្រភពទុនដ៏ធំសម្រាប់វិនិយោគរយៈពេលវែង គឺជាខ្ទង់ប្រាក់សន្សំរបស់អ្នក។ មនោសញ្ចេតនា ប្រឈមមុខនឹងការយល់ច្រឡំស្តីបន្ទោសរបស់គូស្នេហ៍ធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ កុំស្ងៀមស្ងាត់ឲ្យការយល់ច្រឡំក្លាយជាទំនាស់។ ទិសល្អទិសពាយ័ព្យ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នដោះស្រាយបញ្ហាការងារមួយៗ ចៀសវាងឆេវឆាវ នាំឲ្យកាន់តែមានកំហុស។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវរបស់មានតម្លៃ ឬលុយកាក់។ មនោសញ្ចេតនា ពុំមានការឆ្លើយតបល្អពីមនុស្សដែលអ្នកចង់បានជាគូស្នេហ៍ នាំឲ្យផ្លូវចិត្តមិនរីករាយ។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារស្ថិរភាព អាចស្ងប់ចិត្តបាន។ វិនិយោគតូច ទោះបីមិននាំមកនូវប្រាក់ចំណេញច្រើនតែសុវត្ថិភាព គឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ មនោសញ្ចេតនា បានជួបមនុស្សមានចិត្តគំនិតចុះសម្រុងគ្នា។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារមានការប្រែប្រួលច្រើន ត្រូវត្រៀមស្មារតីប្រឈម។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា ៖ ត្រូវលៃពេលនៅជាមួយគូស្នេហ៍ឲ្យបានច្រើន ទើបទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ , ខៀវ ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ដោយសារមានគំនិតផ្ទុយពីថ្នាក់លើធ្វើឲ្យការងាររបស់អ្នកជួបឧបសគ្គច្រើន។ មិនត្រូវប្រថុយប្រថានក្នុងការវិនិយោគ ព្រោះប្រឈមហានិភ័យធំ។ មនោសញ្ចេតនា កុំបង្ខំគូស្នេហ៍ត្រូវផ្លាស់ប្តូរតាមខ្លួន។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ , ខ្មៅ ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារជួបការលំបាកច្រើន ត្រូវនឹងនរប្រមូលផ្តុំអារម្មណ៍ដើម្បីដោះស្រាយមួយៗ។ ចំណាយប្រាក់អញ្ជើញភ្ញៀវក៏ជាវិធីវិនិយោគរយៈពេលវែងសម្រាប់ការងាររបស់អ្នក។ មនោសញ្ចេតនា ផ្អែមល្ហែម , ជ្រាលជ្រៅ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ ត្រូវបានថ្នាក់លើស្រឡាញ់ទុកចិត្ត អ្នករួមការងារគាំទ្រ ហេតុនេះរាល់ការលំបាកសុទ្ធតែងាយដោះស្រាយ។ អាស្រ័យដោយមានផែនការហិរញ្ញវត្ថុដ៏ល្អ ដូច្នេះខ្ទង់ចំណូលក៏ទទួលបានយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនាកាន់តែក្តាប់ណែនពេកកាន់តែងាយរបូតពីដៃ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម ស្វាយ។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារត្រូវពិចារណាឲ្យម៉ត់ចត់មុនធ្វើការសម្រេចចិត្ត។ ប្រយ័ត្នពេលបើកបរបញ្ចៀសការប៉ះទង្គិច និងខាតបង់ប្រាក់។ មនោសញ្ចេតនា ៖ ងាយមានការយល់ច្រឡំកើតឡើងធ្វើឲ្យអ្នកទាំង២ មានសង្គ្រាមត្រជាក់។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ សុខភាពគឺជាមាស កុំលោភការងារ ធ្វេសប្រហែសចំពោះសុខភាពខ្លួនឯង។ ថ្ងៃនេះអ្នកមានឱកាសបានប្រាស្រ័យជាមួយប្រភពទុនធំ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ សុភមង្គល។ ទិសល្អទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរពណ៌ ខៀវ បៃតង។ អ្នកយកអាសាឆ្នាំថោះ៕