Dakshayani ដែលគេគិតថាជាដំរីចិញ្ចឹមដែលមានអាយុច្រើនបំផុតលើលោក បានស្លាប់បាត់ហើយ នៅក្នុងប្រទេសឥណ្ឌា ដោយមានអាយុ ៨៨ឆ្នាំ។
ដំរីញីមួយក្បាលនេះ បានចូលរួមវិធីសាសនា និងការដង្ហែរជាច្រើននៅប្រាសាទ Chengalloor Mahadeva ភាគខាងត្បូងប្រទេសឥណ្ឌាមុនពេលវាស្លាប់នៅថ្ងៃអង្គារកន្លងទៅនេះ។
ពេទ្យដែលបានមើលថែដំរីនោះបានបញ្ជាក់ថា វាបានឈប់ស៊ីអាហារ ហើយបានស្លាប់នៅថ្ងៃអង្គារ។
ក្នុងប៉ុន្មានឆ្នាំនេះ អ្នកមើលថែរវាបានអោយវាស៊ីម្នាស់ និងការ៉ុត ក្រោយពេលវាមានបញ្ហាដើរមិនសូវបាន ហើយវាមិនបានចូលរួមក្នុងការដង្ហែ និងពិធីបុណ្យសាសនាទេក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមប្រឹក្សាដែលមើលការខុសត្រូវលើប្រាសាទ កន្លែងដែលដំរីនោះរស់នៅបាននិយាយថា នាងគឺជាដំរីចិញ្ចឹមដែលមានវ័យចំណាស់ជាងគេបំផុត និងមានអាយុប្រមាណ ៨៨ឆ្នាំ។
ទោះយ៉ាងណា ដំរីនោះមិនបានកាន់កាប់កំណត់ត្រា Guinness World Record ហើយបច្ចុប្បន្ន ដំរីដែលបំបែកកំណត់ត្រាជាដំរីចាស់ជាងគេបំផុតនៅលើលោកនោះគឺដំរីឈ្មោះ Lin Wang ដែលបានស្លាប់នៅសួនសត្វ នៅកោះតៃវ៉ាន់កាលពីឆ្នាំ ២០០៣ នៅអាយុ ៨៦ឆ្នាំ៕ សុភ័ក្ត្រ
ប្រភព៖ BBC