ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្មីនេះ នៅក្នុងកម្មវិធីមួយ នៅកាលីហ្វ័រញ៉ាខាងត្បូង អ្នកចូលរួមម្នាក់ក្រោកឡើង មានបំណងសំណួរទៅ សម រង្ស៊ី តែត្រូវបានគាត់មិនឲ្យសួរ ដោយលើកហេតុផលថា វគ្គសួរសំណួរបញ្ចប់ហើយ ហើយថ្នាក់ដឹកនាំគណបក្សប្រឆាំង បានហៅប៉ូលិសឲ្យមកក្រៀកលោកប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងសានហូហ្សេ រដ្ឋកាលីហ្វូនញ៉ា ចេញទៅក្រៅកម្មវិធី គ្រាន់តែសួរសំណួរប៉ុណ្ណឹង? អាមេរិកគោរពសេរីភាព ក្នុងការនិយាយស្តីខ្លាំង ប៉ុន្តែគណបក្សប្រឆាំង ដែលអួតខ្លួនជាអ្នកប្រជាធិបតេយ្យនោះ បែរជាមិនគោរពសេរីភាពក្នុងការនិយាយស្តី ហើយចាប់មន្ត្រីរបស់ខ្លួន ចេញពីកម្មវិធី។
ជាមួយគ្នានោះដែរ លោកម៊ុត ចន្ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានសរសេរលើផេកហ្វេសប៊ុក នៅថ្ងៃទី៨ ខែកុម្ភៈនេះថា មិនធ្វើតាម ឬមិនស្របតាមទស្សន: និងសកម្មភាពខ្លួន គឺជាជនក្បត់អ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ឬជាបិតាប្រជាធិបតេយ្យគួរយល់អំពី៖ “ការអត់ឱន និងការមិនអត់ឱននយោបាយ” ៖ ការអត់ឱននយោបាយ មានន័យដល់ការទទួលស្គាល់ និងការគោរពសិទ្ធិជាមូលដ្ឋាន និងសេរីភាពស៊ីវិលរបស់មនុស្ស និងក្រុមដែលពួកគេមានទស្សនខុសគ្នា ឬផ្ទុយពីមនុស្ស ឬក្រុមមួយទៀត។ ពលរដ្ឋទាំងអស់ រួមទាំងអ្នកដឹកនាំនយោបាយ មានការទទួលខុសត្រូវ បដិបត្តិការអត់ឱននយោបាយ ទាំងនៅក្នុងពាក្យសំដី និងសកម្មភាពរបស់ពួកគេ។ ការអត់ឱននយោបាយ គឺជាគោលការណ៍គន្លឹះនៃលទ្ធិប្រជាធិបតេយ្យ។
លោកបានបន្តថា ជាឧត្តមគតិមួយ លទ្ធិប្រជាធិបតេយ្យអះអាងថា សមាជិករបស់សង្គម គួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយស្មើភាព និងត្រូវបានគេប្រព្រឹត្ត មកលើខ្លួនដោយស្មើភាព។ មូលដ្ឋានលទ្ធិប្រជាធិបតេយ្យ គឺការទទួលស្គាល់ និងការគោរពចំពោះអ្នកដទៃ។ ជីវិតប្រជាធិបតេយ្យ គឺសិទ្ធិមានមតិផ្ទុយ ក៏ដូចជាការទទួលស្គាល់ នៃភាពផ្ទុយ ឬភាពខុសគ្នារបស់មនុស្សទាំងអស់។
លទ្ធិប្រជាធិបតេយ្យសំដៅ ចំពោះការគោរពចំពោះពហុភាព នៃទស្សនៈ និងគុណធម៌ នៃការសន្ទនា ដែលជាមធ្យោបាយក្នុងការដោះស្រាយបញ្ហា។
ការមិនអត់ឱននយោបាយ កើតឡើងដោយការសុខចិត្តដាក់ កម្រិតសិទ្ធិរបស់មនុស្សម្នាក់ ឬក្រុមមួយដែលគេមិនចូលចិត្ត ដោយផ្អែកលើទស្សនៈផ្ទុយរបស់ពួកគេ។ ការមិនអត់ឱននយោបាយនេះ បង្ហាញពីការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ព្រោះវារើសអើងប្រឆាំងនឹង និងអាចបំបិទសំឡេងមួយ ផ្នែករបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមមួយ។
លោក ម៊ុត ចន្ថា បានបន្ថែមថា ការមិនអត់ឱននយោបាយបង្កើតឲ្យមាន “វប្បធម៌ស្របតាម” និង “សង្គមបិទជិត” ដែលធ្វើឲ្យទស្សនាទាននយោបាយរបស់ប្រជាពលរដ្ឋរួមចង្អៀត និងកម្រិតឥរិយាបថរបស់ពួកគេផងដែរ។ ពុទ្ធោ! ហេតុអីដល់ថ្នាក់ហៅប៉ូលីសមកក្រៀក គ្រាន់តែសួរសំណួរប៉ុណ្ណឹង? អាមេរិកគោរពសេរីភាព ក្នុងការនិយាយស្តីខ្លាំង (free speech) និងអត់ឱនដល់សេរីភាពក្នុងការនិយាយស្តី (tolerance of free speech)។ អ្នកសួរក៏ជាប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងសានហូហ្សេ រដ្ឋកាលីហ្វូនញ៉ា (CHAIRPERSON OF CNRP USA OF SAN JOSE, CA)។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក ព្រហ្ម មុខបួន កាលពីថ្ងៃទី៧ខែកុម្ភៈ បានបញ្ជាក់ថា សម រង្ស៊ី បញ្ជឲ្យដៃជើងប្តឹងប៉ូលីសចាប់មន្ត្រីសង្គ្រោះជាតិ!។ នៅក្នុងកម្មវិធីមួយនៅកាលីហ្វ័រញ៉ាខាងត្បូង អ្នកចូលរួមម្នាក់ក្រោកឡើង មានបំណងសំណួរទៅ សម រង្ស៊ី តែត្រូវបានគាត់មិនឲ្យសួរ ដោយលើកហេតុផលថា វគ្គសួរសំណួរបញ្ចប់ហើយ។ ភ្លាមៗនោះឈ្មោះ សម វឌ្ឍនា និង Phillip Lim ហើយនិង រី គា ដែលបបានដាក់ផែនការណ៍ចាប់ផងនោះ បានហៅប៉ូលីសមកបម្រុងគ្រៀកចាប់លោក ជុំ សុជាតិ ដែលជាប្រធាន CNRP-USA of San Jose, CA ចេញមិនឲ្យគាត់សួរសំណួរ និងបញ្ចេញយោបល់ ។ ហេតុអី សម រង្ស៊ី ប្រព្រឹត្តទង្វើផ្តាច់ការបិទមិនឲ្យសួរសំណួរ រួចហើយថែងទាំងបើកដៃឲ្យជើងដៃ ហៅប៉ូលីសមកគ្រៀកចាប់ មន្ត្រីគណបក្សសង្គ្រោះជាតិដូចគ្នា។ នេះឬជាបិតាប្រជាធិបតេយ្យ សូម្បីតែសំណួរមិនឲ្យសួរផង ហើយថែមបើកដៃអោយប៉ូលីសគ្រៀកប៉ុនប៉ងចាប់ទៀត។ សំណាងហើយដែលប៉ូលីសអាគាំងមិនឆេវឆាវធ្វើតាមខ្លួន កុំអីជាប់ខ្មោះបោះចូលគុកបាត់ហើយ។ សម រង្សី ដូរទៅជា “សម កំសាក” វិញ។ ដូរ ឬមិនដូរ? សម រង្សី និងបរិវា បើកវេទិការសាធារណៈ នៅក្រុងសានូហ្សេ កាលីហ្វ័រញ៉ាខាងត្បូង នៃសហរដ្ឋអាមេរិក ប៉ុន្តែរារាំងមិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិសួរសំនួរ ព្រមទាំងហៅប៉ូលីសមកក្រៀកទៀត ។ គ្រាន់តែសួរសំណួរនៅសហរដ្ឋអាមេរិក ខ្លាចប៉ុណ្ណឹងទៅហើយ តើរឿងអី សម រង្សី ហ៊ានចូលមកប្រឈមជាមួយលោក ហ៊ុន សែន នៅប្រទេសកម្ពុជា។ “សម កំសាក” មែន ឬមិនមែន? ដូរ ឬមិនដូរ?៕ ដោយ៖កូឡាប