Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​បឋមសិក្សា​ក្តី​តា​កុយ​ទៅ​រៀន​ជាមួយ​ដប​ច្រក​ទឹក​ពី​ផ្ទះ កាត់បន្ថយ​ការប្រើប្រាស​ដប​ទឹក​ផ្លា​ស្ទិ​ក ជួយ​ដល់​សុខភាព​

spot_img

​ភ្នំពេញ​៖ សិស្សានុសិស្ស​សាលាបឋមសិក្សា​ក្តី​តា​កុយ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទៅ​សាលារៀន​ជាមួយ​ដប​ច្រក​ទឹក​យកទៅ​ពី​ផ្ទះ​ប្រភេទ​ថ្មី​មាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ការពារ​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស​ដប​ទឹក​ផ្លា​ស្ទិ​ក ជួយ​ដល់​សុខភាព និង​ចំណាយ​របស់​មាតាបិតា​សិស្ស​។

​លោក តែ សុ​មនៈ នាយក​សាលាបឋមសិក្សា​ក្តី​តា​កុយ​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​សិស្សសាលា​សរុប​ជាង​៥០០​នាក់ ក្នុងនោះ​៩០%​ហើយ បាន​ប្រើប្រាស​ដប​ច្រក​ទឹក​ពី​ផ្ទះ​រៀងៗ​ខ្លួន ម្នា​ក់មួយៗ សម្រាប់​បរិភោគ​នៅពេល​មក​សាលារៀន​។


​លោកនាយក​សាលា​បាន​បញ្ជាក់ថា កន្លងទៅ​ធុងសំរាម​នៅតាម​សាលារៀន​ពេញ​រៀងរាល់ថ្ងៃ ដោយ​សំណល់​ផ្លា​ស្ទិ​ក​ជាពិសេស​ដប​ទឹកបរិសុទ្ធ​ដែល​សិស្ស​ទិញ​មក​ហូប​នៅតាម​សាលារៀន​។ ប៉ុន្តែ​កន្លងមក រយៈពេល​១​សប្តាហ៍ ធុងសំរាម មិនទាន់មាន​ដប​ទឹក​ផ្លា​ស្ទិ​កទៀត​ទេ​។ តាមរយៈ​ការអប់រំ​ស្តីពី​បរិស្ថាន​ពី​ផ្នែក​អប់រំ​បរិស្ថាន សហការ​ជាមួយ អ្នកស្ម័គ្រចិត្ត នៃ​អង្គការ​អង្គការ​សម្ព័ន្ធ​សាកល​សន្តិភាព បានធ្វើឱ្យ​ឥរិយាបទ​គ្រូបង្រៀន សិស្ស ក៏ដូចជា​សហគមន៍ មានការ​យល់ដឹង​ពី​ផលប្រយោជន៍​យក​ដប​ទឹក​អាច​ប្រើប្រាស​បាន​ច្រើនដង​ច្រក​ទឹក​ពី​ផ្ទះ​ទៅ​សាលារៀន​។ លោក បណ្ឌិត នាយក​អង្គការ​សម្ព័ន្ធ​សាកល​សន្តិភាព បានឱ្យដឹងថា ការប្រើប្រាស​ដប​ទឹក​ដែល​អាច​ប្រើប្រាស​ច្រើនដង ហើយ​សិស្ស​ដាក់​ទឹក​ពី​ផ្ទះ​មក​ហូប​នៅតាម​សាលារៀន​កាត់បន្ថយ​ការប្រើប្រាស​ដប​ទឹក​ផ្លា​ស្ទិ​ក ជួយ​ដល់​សុខភាព និង​ចំណាយ​របស់​មាតាបិតា​សិស្ស​ផងដែរ​។ ប្រជាពលរដ្ឋ​កាត់បន្ថយ​បានការ​ចំណាយ​ក្នុង​ការទិញ​ដប​ទឹក​នៅតាម​ទីកន្លែង​លក់​នានា ហើយ​ជាពិសេស​គាត់​បាន​ចូលរួម​កាត់បន្ថយ​កាកសំណល់​សំរាម​ផ្លា​ស្ទិ​ក ដែលជា​កង្វា​ល់​របស់​បរិស្ថាន​នាពេល​បច្ចុប្បន្ន​។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការប្រើប្រាស​ផ្លា​ស្ទិ​ក សំដៅ​ធានា​នូវ​កិច្ច​គាំពារ​សុខមាលភាព​សាធារណៈ បរិស្ថាន និង​សោភ័ណភាព​មូលដ្ឋាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×