អាជ្ញាធរអាមេរិចចាប់បានគ្រឿនញៀនប្រភេទ (methamphetamine) ដែលមានតម្លៃជិត ១ពាន់លានដុល្លារ ដែលនេះគឺជាការចាប់បានដ៏ច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមការបញ្ជាក់របស់ប៉ូលីសអូស្ត្រាលីនៅថ្ងៃសុក្រម្សិលមិញនេះ ក្រោយពេលមានប្រតិបត្តិការរួមគ្នា។
គ្រឿងញៀនទម្ងន់ ១,៧តោនត្រូវបានចាប់នៅក្នុងរដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃម្សិលមិញ។ គ្រឿនញៀនតាំងនោះមានតម្លៃប្រមាណ ៩១១លានដុល្លាអាមេរិច ហើយវាមានគោលដៅឆ្ពោះទៅកាន់ ប្រទេសអូស្ត្រាលី។
មួយថ្ងៃមុនការចាប់បានគ្រឿនញៀនដ៏ច្រើនបែបនោះ ប៉ូលីសក្នុងប្រទេសអូស្ត្រាលីចាប់បានមនុស្ស
ចំនួន ៦នាក់នៅក្នងរដ្ឋ Victoria និង New South Wales ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង
អង្គការចាត់តាំងឧក្រិដ្ឋកម្មដែលមានមូលដ្ឋាននៅអាមេរិច ដែលក្រុមបណ្តាញឧក្រិដ្ឋកម្មនេះ ត្រូវគេជឿជាក់ថានៅពីក្រោយករត់ពន្ធគ្រឿងញៀនដ៏ច្រើនសម្បើមបែបនោះ៕ សុភ័ក្ត្រ
ប្រភព៖ CNN