Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រ ឡា​ហោម ឆ្លើយតប​ទៅនឹង​សារ របស់​ព្រះ​តេជគុណ ហោ សុខុន ក្នុង​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅនឹង​សារ​ព្រះ​តេជគុណ ហោ សុខុន តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Facebook Page: Hor Sokhon) ដែល​បាន​សរសេរ​សារ លើកតម្កើង មកលើ​សម្តេច​។

​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ បានសរសេរថា ” ​សូម​ថ្វាយបង្គំ​ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ក្រោយពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅលើ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ព្រះ​តេជគុណ ចុះ​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ ​ខ្ញុំព្រះករុណាខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង ប៉ុន្តែ​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ណាស់ដែរ​ចំពោះ​ពាក្យពេចន៍ នៅក្នុង​សារ​នេះ​ដែល​មានន័យ ជាការ​លើកដាក់ បណ្តុះបង្អាប់ លើកតម្កើង​ហួស​និ​ស័​យ រហូតដល់​ខ្ញុំព្រះករុណាខ្ញុំ​យល់ឃើញថា សារ​នេះ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ។​

ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ​! ជារឿយៗ​ពួក​អ្នកនយោបាយ​ដែលមាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មានអ្វី​ក្រៅពី បំណង​ចង់​ឲ្យ​មានការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ​ដែល​ពួកគេ​គិតថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ចូលក្នុង​អន្លុង​របស់​ពួកគេ​នោះ ។​

ក្នុងនាម​ខ្ញុំព្រះករុណាខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ​សូម​ពិត​ពុទ្ធដីកា និង ជម្រាប ប្រគេន​ព្រះ​តេជគុណ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាបថា​៖ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេសកកម្ម​របស់ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ។

ការណ៍​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា គឺ​គ្រប់​ជ័យជម្នះ ក្នុង បេសកកម្ម​បម្រើ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ អច្ឆរិយបុគ្គល ណាមួយ​ឡើយ តែ​គឺជា​ការប្រមូលផ្តុំ​នូវ បញ្ញាញាណ ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត​របស់ ថ្នាក់ដឹកនាំ សមាជិក​គ្រប់​ជាន់ថ្នាក់ ដោយមាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ​ដែល​រូបខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ​គឺ​គ្រាន់តែ​ជាការ​រួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​​ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon) បានសរសេរថា​
​សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាចធ្វើអោយ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ ក៏ដូចជា​រួចផុត​ពី​ការផ្តាច់​អនុគ្រោះ​ពន្ធ​EBA របស់​សភា​អឺរ៉ុប​ផងដែរ ជាពិសេស​អាច​បញ្ឈប់​ការជ្រៀតជ្រែក ពី​បរទេស​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ។​

​គុណសម្បត្តិ​របស់​សម្តេច ស ខេង ផ្កាយ​សំណាង​របស់​កម្ពុ​ជារួម​មាន​ដូចខាងក្រោម​នេះ​៖

១ សម្តេច ស ខេង មានគុណ​ជួយ​រំដោះជាតិ​ខ្មែរ

២ សម្តេច ស ខេង ជា​មេដឹកនាំ​សន្តិភាព​ពិតៗ

៣ សម្តេច ស ខេង ជា​មេដឹកនាំ​គុណធម៌​ពិតៗ

៤ សម្តេច ស ខេង បាតដៃ​ឥតមាន​ប្រឡាក់​ឈាម​ទេ​!

៥ សម្តេច ស ខេង ជា​មេដឹកនាំ​ប្រជាធិបតេយ្យ​ពិតៗ​

៦ សម្តេច ស ខេង ស្រលាញ់​ជាតិខ្មែរ​ពិតៗ

៧ សម្តេច ស ខេង គោរព​ព្រះមហាក្សត្រ​ខ្មែរ​ពិតៗ

៨ សម្តេច ស ខេង គោរព​ព្រះពុទ្ធសាសនា​ពិតៗ

៩ សម្តេច ស ខេង ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​ពិតៗ

១០ សម្តេច ស ខេង ជា​ព្រះ​ឥ​ន្ទ……. បម្រុង​ពិតប្រាកដ​។ មិនមែន​ក្លែងក្លាយ មិនមែន​កុហក មិនមែន​សម្តែង​
​គឺ សម្តេច​ក្រឡាហោម ស ខេង អ្វីៗ​ពិតប្រាកដ​គ្រប់យ៉ាង​។​

​សមត្ថភាព​របស់ សម្តេច ស ខេង ផ្កាយ​សំណាង

១ សម្តេច ស ខេង អាចដឹកនាំ​អោយ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​គ្រប់បែបយ៉ាងរ​បស់​អន្តរជាតិ និង​សភា​អឺរ៉ុប​

២ សម្តេច ស ខេង អាច​បង្រួបបង្រួម​ជាតិខ្មែរ​ពិតៗ

៣ សម្តេច ស ខេង អាច​បញ្ឈប់​ការ​លូកដៃ​ជ្រៀត​ជ្រែង​នយោបាយ​បរទេស​ចូល​ផ្ទៃក្នុង​កម្ពុជា​ពិតៗ​

៤ សម្តេច ស ខេង អាចដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ពិតៗ​

៥ សម្តេច ស ខេង អាចដឹកនាំ​កសាង​ជាតិខ្មែរ​អោយ​រីកចម្រើន​ប្រកបដោយ​គុណភាព​និង​និរន្តរៈភាព​ពិតៗ

៦ សម្តេច ស ខេង អាចដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​យុត្តិធម៌​សង្គម និង​ការប្រតិបត្តិ​សាសនា​ពិតៗ

៧ សម្តេច ស ខេង អាច​ការពារ​ព្រៃឈើ​គង់វង្ស​ពិតៗ

៨ សម្តេច ស ខេង អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​ពិតៗ ប្រកបដោយ​ការយក​ប្រយោជន៍​ជាតិ​ជាធំ​

៩ សម្តេច ស ខេង អាច​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​បាន​យ៉ាងពិត​ប្រាកដ​

១០ សម្តេច ស ខេង អាច​ប្រឆាំង​និងអំពើពុករលួយ​បាន​យ៉ាងពិត​ប្រាកដ ពីព្រោះ សម្តេច ស ខេង អត់​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​រឹតតែ​មិនមែន​គាំទ្រ​និង​ការពារ​ឬ​ធ្វើជា​ខ្នងបង្អែក​ជន​ពុករលួយ​ឡើយ​

១១ សម្តេច ស ខេង អាចធ្វើអោយ​ខ្មែរ​គ្រប់ភាគី​មាន​ស្នាមញញឹម ប្រកបដោយ​ភាព​សាមគ្គីធម៌​

១២ សម្តេច ស ខេង ជា​មេដឹកនាំ​ចិត្តធ្ងន់ មិន​ឆេវឆាវ មិន​បញ្ជារ​អោយ​សម្លាប់​មនុស្ស​ឆៅៗ​ទេ​!

១៣ សម្តេច ស ខេង អាច​ប្រឆាំង​និង​បញ្ហា​គ្រឿងញៀន​បាន​ពិតប្រាកដ ពីព្រោះ សម្តេច​ក្រឡាហោម គ្មាន​សាច់ញាតិ​ធ្វើជា​មេ​ជួញ​គ្រឿងញៀន​ទេ​!

១៤ សម្តេច ស ខេង អាច​ការពារ​ថែរក្សា​និង​បង្កបង្កើន​ធនធានធម្មជាតិ មាន​រ៉ែ​មាស និង​រ៉ែ​ប្រេងកាត​ដែល​ខ្មែរ​យើង​មាន​ច្រើនណាស់ កែច្នៃ​របស់​ដែល​ខ្មែរ​មាន​គ្រប់យ៉ាង​ធ្វើអោយ​កម្ពុជា​រីកចម្រើន​ដែល​មិន​នឹកស្មាន​ដល់ នេះហើយ​ទើបបាន​សៀវភៅ​អាថ៌កំបាំង​ទេវតា​បាន​បើក​បញ្ហា​ញ​ថា សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​តែមួយគត់​នៅ​ប្រទេស​កម្ពុជា (​តារា​សំណាង​របស់​កម្ពុជា​ពិតៗ​)

១៥ សម្តេច​ក្រឡាហោម ស ខេង នាំមក​នូវ​

1 ការអភិវឌ្ឍន៍​ពិតៗ​មាន​និរន្តរៈភាព​ពិតៗ​

2 មាន​សន្តិភាព​ពិតៗ​ជា​រៀងរហូត

3 ប្រជាធិបតេយ្យ​ពិតៗ​ប្រកបដោយ​ភាពរឹងមាំ​

4 គោរព​សិទ្ធិមនុស្ស​ពិតៗ​ប្រកបដោយ​យុត្តិធម៌​ពិតៗ​

5 ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ពិតៗ

6 ធ្វើអោយ​ប្រជាជន​កម្ពុ​ជាមាន​ក្តីសង្ឃឹម​ពិតៗ​មែនៗ

7 ឯកភាព​ជាតិ​ពិតៗ ឯករាជ្យ​ជាតិ​ពិតៗ

8 ស្នេហា​ជាតិ​ពិតៗ គិត​ប្រយោជន៍​ជាតិ​ជាធំ​ពិតៗ

9 មាន​សេរីភាព​ពិតៗ ប្រកបដោយ​ការ​គោរ​ច្បាប់​ពិតៗ

10 សម្តេច ស ខេង នាំមក​នូវ​រឿង​ពិតៗ​គ្រប់យ៉ាង

​សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាចធ្វើអោយ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏ដូចជា​រួច​ផុតពី​…​​មន្ត្រី​គ្រប់​ក្រសួង គ្រប់​ស្ថាប័ន​៖ កង​កំ​ម្លាំ​ង​ប្រដាប់អាវុធ​គ្រប់​អង្គភាព។

​មន្ត្រី​ថ្នាក់​រាជធានី​ពី​ថ្នាក់​កំពូល​ចុះមក​ដល់​ថ្នាក់ក្រោម​សុទ្ធតែ​ទទួលស្គាល់​គុណធម៌​និង​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង ទាំងអស់ ។

​មន្ត្រី​ថ្នាក់​ខេត្ត​ទូទាំងប្រទេស​កម្ពុជា មន្ត្រី​ថ្នាក់​ខណ្ឌ មន្ត្រី​ថ្នាក់ក្រុង មន្ត្រី​ថ្នាក់ស្រុក មន្ត្រី​ថ្នាក់ឃុំ​/​សង្កាត់ សុទ្ធតែ​ទទួលស្គាល់​គុណធម៌​និង​គោរព​គាំទ្រ​ស្រលាញ់​ជឿជាក់​លើស​ម្តេច​ក្រឡាហោម ស ខេង​ទាំងអស់​។​

​សមាគម អង្គការ​សង្គម​ស៊ី​វី​ល​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​ទទួលស្គាល់​គុណធម៌​របស់​សម្តេច​ក្រឡា​ហោម ស ខេង​ទាំងអស់​។​

​ព្រះសង្ឃ​ទូទៅ ព្រះ​ធម្មកថិក​ទេសនា​ល្បីៗ គ្រូ​ធម៌​ល្បីៗ​សុទ្ធតែ​គាំទ្រ​និង​ស្រលាញ់​ជឿជាក់​លើ​គុណធម៌​និង​សមត្ថភាព​របស់​សម្តេច​ក្រឡាហោម ស ខេង​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ទោះបី​មាន​អ្នកខ្លះ​គាំទ្រ​បក្សនយោបាយ​ផ្សេងៗ​គ្នា​ក៏ពិតមែន ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​៩៩%​សុទ្ធតែ​ទទួលស្គាល់​គុណធម៌​និង​សមត្ថភាព​ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេង ។​

​សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេស​បារាំង ប្រទេស​អូស្ត្រាលី ប្រទេស​ជប៉ុន អង្គការសហប្រជាជាតិ ប្រទេស​នានា​ដែលមាន​ស្ថាន​ទួត​ប្រចាំ​នៅ​កម្ពុជា សុទ្ធតែ​ទទួលស្គាល់​គុណធម៌​និង​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង ទាំងអស់​។​

​អ្នកវិនិយោគទុន​ឬ​ថៅកែ​ធំៗ​និង​អ្នកជំនួញ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​សុទ្ធតែ​គាំទ្រ​និង​ទទួលស្គាល់​គុណធម៌​របស់​សម្តេច​ក្រឡា​ហោម ស ខេង ទាំងអស់​។​

​មេទាហាន​និង​មេប៉ូលីស​ច្រើន​បំផុត​សុទ្ធតែ​ទទួលស្គាល់​គុណធម៌​និង​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង ទាំងអស់​។​

​ទោះបី​មន្ត្រី​បក្សប្រឆាំង​ទាំង​១៩​បក្សនយោបាយ​ក្នុងប្រទេស​កម្ពុជា​ក៏​ទទួលស្គាល់​គុណធម៌​របស់​សម្តេច​ក្រឡា​ហោម ស ខេង ដែរ ។​

​មនុស្ស​ដែល​កាន់​ផ្លូវ​បារមី មាន​ពួក​គ្រូ​បារមី និង​អ្នក​រៀប​អាសនៈ​គោរពបូជា​ទាំងអស់ ជា​ពី​សេស ពួក​ទេវតា​ពិតៗ ព្រះឥន្ទ​ពិត ព្រះព្រហ្ម​ពិត ព្រះ​ម៉ែ​ធរណី​ពិត បារមី​ក្នុងឋាន​ទាំងបី​សុទ្ធ​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង ដែលជា​ផ្កាយ​សំណាង​របស់​កម្ពុជា​។​
​ស្តេច​នាគរាជ​និង​ព្រះ​ម៉ែ​នាគរាជ​ថែរក្សា​និង​ការពារ​សម្តេច​ក្រឡាហោម ស ខេង ជា​អ្នក​មានបុណ្យ​។​

​បញ្ជាក់ ក្រុម​ឬ​ប្រភេទ​មនុស្ស​ដែល​មិន​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង មាន​១៥​ក្រុម​ឬ​១៥​ប្រភេទ​ដូចខាងក្រោម​នេះ​៖

១ ក្រុម​ជួញដូរ​គ្រឿងញៀន

២ ក្រុម​ពុករលួយ​

៣ ក្រុម​បំផ្លាញ​ព្រៃឈើ

៤ ក្រុម​លក់​ផលប្រយោជន៍​ជាតិ

៥ ក្រុមមន្ត្រី​ខិលខូច​ធ្វើបាប​រាស្ត្រ​

៦ ក្រុម​កេង​ប្រ​វញ្ច​លួច​ដី​រាស្ត្រ

៧ ក្រុម​បម្រើ​នយោបាយ​បរទេស

៨ ក្រុម​បំផ្លាញ​សាសនា​និង​ប្រពៃណី​ខ្មែរ

៩ ក្រុម​ឃាតក​ស្លាប់​មនុស្ស​នៅក្រៅ​ច្បាប់

១០ ក្រុម​បាតដៃ​ទី​៣

១១ ក្រុម​ជនអន្តោប្រវេសន៍​ខុសច្បាប់​

១២ ក្រុម​ក្បត់ជាតិ

១៣ ក្រុម​បំផ្លាញ​ជាតិ

១៤ ក្រុម​អ្នកនយោបាយ​ចិត្តល្អ​ក្លែងក្លាយ

១៥ ចារកម្ម​បរទេស

មនុស្ស​១៥​ក្រុម​ឬ​១៥​ប្រភេទ​នេះ​មិន​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង​ទេ​!

​ទៅ​ថ្ងៃមុខ​អាច​បង្ហើ​ប្រាប់ថា មនុស្ស​១៥​ក្រុម​ឬ​១៥​ប្រភេទ​នោះ​គាំទ្រ​អ្នកនយោបាយ​រូប​ណា​នៅ​កម្ពុជា​។​

​បើ​ចង់អោយ​ប្រទេស​កម្ពុជា​ទទួលបាន​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែជា​ការពិត របស់​ពិត សច្ចៈ​ធម៌​ពិត សូម​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សមត្ថកិច្ច​កងកំលាំង​ប្រដាប់អាវុធ​ម៌​គ្រប់​ស្ថាប័ន គ្រប់​អង្គភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង នាំគ្នា​គោរព ស្រលាញ់ និង​គាំទ្រ​សម្តេច​ក្រឡាហោម ស ខេង ជា​មេដឹកនាំ​ដែលជា​ផ្កាយ​សំណាង​របស់​កម្ពុជា​ជា​រៀងរហូត​តទៅ​។​

​អត្ថបទ​អាថ៌កំបាំង​របស់​ទេវតា​បើក​បង្ហាញ​ការពិត​ដោយ អគ្គបណ្ឌិត​សង្ឃ​ទីប្រឹក្សា ហោ សុខុន ប្រធាន​ផ្សព្វ​ព្រះធម៌​តាម​វិទ្យុ​និង​ទូរទស្សន៍ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ពោធិ៍​ព្រះ​បាត្រ​ហៅ​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ចែករំលែក Share សៀវភៅ​អាថ៌កំបាំង​របស់​ទេវតា បាន​ចារ​ទុក​មក​ថា សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាចធ្វើអោយ​កម្ពុជា រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏ដូចជា​រួច​ផុតពី​ការផ្តាច់​អនុគ្រោះ​ពន្ធ​EBA របស់​សភា​អឺរ៉ុប​យ៉ាង​ពិតប្រាកដ​៕​ ដោយ​៖​កូ​ឡាប​

×