វីដេអូមួយមួយ បានបង្ហាញឲ្យឃើញផ្នែកខាងស្តាំនៃអគារកម្ពស់ ៨ ជាន់ នៅក្នុងទីក្រុង Istanbul ប្រទេសតួគី ស្រាប់តែបាក់ស្រុតចុះភ្លាមៗសង្កត់លើងមនុស្សម្នាកំពុងដើរនៅខាងក្រោមគួរឲ្យរន្ធត់បំផុត កាលពីវេលាម៉ោង ៤ និង៤២ នាទីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមរយៈវីដេអូ ខណៈអ្នកថ្មើរជើងមួយហ្វូង បានកំពុងដើរនៅខាងក្រោម ស្រាប់តែផ្នែកនៃអាគារបានបាក់ស្រុត បណ្តាលឲ្យជះបំណែកថ្ម និងកម្ទេចធូលីចូលលើដងផ្លូវឡើងងងិតឈ្លប់តែម្តង ។ នៅពេលនោះ ក៏ឃើញអ្នកដំណើរមួយចំនួនបានរត់រួចខ្លួនទាំងព្រលឹងចុងសក់ ប៉ុន្តែ មនុស្សជាច្រើនទៀត ពុំអាចរត់រួចនោះទេ ។ មនុស្ស ១១ នាក់ ត្រូវបានរាយការណ៍ថាស្លាប់ និងជាច្រើននាក់រងរបួស ៕ រក្សា