Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ ទទួលយក​សំណើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា សម្រួល​ដំណើរការ​ឆ្លងដែន របស់​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​

spot_img

​ភ្នំពេញ ៖ ចំពោះ​បញ្ហា​ពលករ​កម្ពុជា​រាប់ម៉ឺន​នាក់​បាន​នឹង​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រវាង កម្ពុជា​-​ថៃ ជាពិសេស​អាជ្ញាធរ​ថៃ ត្រូវធ្វើ​យ៉ាងណា​សហការ​គ្នា សម្របសម្រួល​ដល់​ដំណើរការ​ឆ្លងដែន របស់​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ អាច​ប្រព្រឹត្តិ​ទៅក្នុង​ភាពស្របច្បាប់​នៃ​ប្រទេស​ទាំងពីរ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា បានស្នើ​ឲ្យ​ភាគី​ថៃ​ជួយ​សម្របសម្រួល​ដល់​ព​លករ​កម្ពុជា ដែល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ខណៈដែល​បច្ចុប្បន្ននេះ​មាន​ពលករ​កម្ពុជា​រាប់ម៉ឺន​នាក់​បាន​នឹង​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​ជីន ជុន​ទុង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថៃ បាន​ជួបពិភាក្សា​ការងារ នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បញ្ហា​ពលករ​កម្ពុជា​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ គឺ​កម្ពុជា និង​ថៃ បានទទួល​ផលប្រយោជន៍​ទាំងសងខាង ។ ពលករ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​គាំទ្រ​ជីវភាព​របស់ខ្លួន ដោយឡែក​ខាង​ភាគី​ថៃ​ជា​ពាណិជ្ជករ​ទទួលបាន​ផលប្រយោជន៍​ពី​ពលកម្ម​របស់​ពលករ​កម្ពុជា ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថៃ បានទទួល​យក​នូវ​សំណើរ​របស់​សម្តេច​ក្រឡ​ហោម ដើម្បី​យកទៅ​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ថៃ ដែល​ក្នុងនោះ​គឺមាន​ក្រសួង​ការងារ និង​ក្រសួងមហាផ្ទៃ របស់​ថៃ​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ៕ ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×