របាយការណ៍របស់ DW English នៅថ្ងៃនេះបានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធា Ethiopian ១គ្រឿងបានធ្លាក់នៅ Abyei ប្រទេសស៊ូដង់ បណ្តាលឲ្យមនុស្ស ៣ នាក់ បានសម្លាប់ និង អ្នកផ្សេងទៀត ៨ នាក់ ផ្សេងទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្រសួងការបរទេសនៃប្រទេសអេត្យូពី បានធ្វើការអះអាងថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅ Abyei ទីកន្លែងដែល Ethiopian បានធ្វើបេសកកម្មថែរក្សាសន្តិភាពបានជោគជ័យ ។
យោងតាម DW English មនុស្ស ២៣ នាក់ នៅលើឧទ្ធម្ភាគចក្រអេត្យូពី UNO 379P នៅពេលនោះវាក៏បានជួបបញ្ហាដាំក្បាលធ្លាក់ចុះបរិវេណ UNISFA តែម្តង ។
របាយការណ៍បន្ថែមថា យោងតាមការដកសម្តីរបស់កងកម្លាំងសន្តិសុខបណ្តោះអាសន្នតំបន់នេះ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ MI-8 កំពុងដឹកទាហានអេត្យូពី ដែលត្រូវបានបញ្ជូនពី Kadugli ទៅកាន់ Abyei ។
ចំពោះមូលហេតុនេះ ហេតុការណ៍ដ៏រន្ធត់នេះ គេពុំទាន់ដឹងនៅឡើយទេ ហើយមេកងកម្លាំងសន្តិសុខ UN ប្រចាំ Abyei ឧត្តមសេនីយ៍ Gebre Adhana Woldezgu ត្រូវបានដកស្រង់សម្តីដោយនិយាយថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕ រក្សា