ប៉ូលិសឥណ្ឌូនេស៊ីបានធ្វើការសុំទោសចំពោះទង្វើរបស់ខ្លួន ក្រោយពេលបានប្រើប្រាស់សត្វពស់ដើម្បីបន្លាចជនសង្ស័យជាចោរ។
នៅក្នុងវិដេអូ ដែលគេចែកចាយ ប៉ូលីសបានសើចក្អាកក្អាច បន្ទាប់ពីអ្នកសួរចម្លើយយកពស់ដាក់លើជនសង្ស័យដែលជាប់ខ្នោះដៃ បណ្តាលឲ្យគេស្រែកយក នៅតំបន់ Papua ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។
ជនសង្ស័យដែលត្រូវគេប្រើប្រាស់វិធីនោះដាក់ ត្រូវបានគេជឿជាក់ថាជាចោរលួចទូរស័ព្ទ។
មេប៉ូលិសប្រចាំតំបន់នោះបញ្ជាក់ថា វាគឺជាសកម្មភាពមិនមានវិជ្ជាជីវៈ ប៉ុន្តែលោកបានថ្លែងការពារការធ្វើបែបនោះ ដោយបញ្ជាក់ថា ពស់នោះមិនមានពិសទេ។
លោក Tonny Ananda Swadaya បញ្ជាក់ថា មិនមានមន្ត្រីណាមួយបានវាយដំលើបុរសនោះទេ។
គាត់បញ្ជាក់ថា ពួកគេបានប្រើប្រាស់វិធីផ្ទាល់ខ្លួន ដើម្បីឲ្យជនសង្ស័យសារភាព។
មេធាវីសិទ្ធិមនុស្សម្នាក់ឈ្មោះ Veronica Koman បានបញ្ជាក់ថា មន្ត្រីប៉ូលីសកាលពីពេលថ្មីៗនេះ បានដាក់ពស់ជាមួយនឹងសកម្មជនម្នាក់នៅក្នុងគុក។
សូមបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្សនៅតំបន់ Papua ត្រូវបានគេរាយការណ៍យ៉ាងញឹកញាប់ ដែលប្រជាជននៅតំបន់នោះកំពុងស្វែងរកឯករាជ្យ និងផ្តាច់ខ្លួនពីប្រទេសឥណ្ឌូនេស៊ី៕ សុភ័ក្ត្រ
ប្រភព៖ BBC