Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ ជូន​ដល់​អ្នក​ណែនាំ​រោង​ការដែល​បាន​ណែនាំ​រោងការ​ច្រើនជាងគេ

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សុក្រ ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៧ នៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​រោងការ​បាន​ច្រើន​ជាង​គេ​ឲ្យ​ជា​វស្រា​បៀ​រ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។ កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​លោក​ជា ឈិត គឺជា​អ្នក​ណែនាំ​រោងការ​ច្រើន​ជាង​គេ​ដែល​បាន​ឈ្នះ​រង្វាន់​រថយន្ត​ដឹក​ទំនិញ​ខ្នាតតូច​ចំនួន ១ គ្រឿង​ថ្មី​សន្លាង​ជាមួយ​ស្រា​បៀរ​អាន់​ឆ័រ​ដប ចំនួន ១៥០ កេស ហើយ​បាន​មានប្រសាសន៍​ទាំង​ក្តីរំភើប​ថា គាត់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ដែល​ត្រូវ​រង្វាន់​ធំ​ពី​កម្មវិធី​នេះ ហើយ​ក្រុមហ៊ុន CBL ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​គាត់​ពិត​ប្រាក​មែន​។

​លោក​រ៉ូ​លែន​បាឡា នាយក ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) បាន​ថ្លែងថា កម្មវិធី​ប្រគល់​រង្វាន់ ផ្តាច់ព្រ័ត្រ​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ និង បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​ដែល​បាន​ណែនាំ​រោងការ​ឲ្យ​ជា​វស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​។

​សម្រាប់​កម្មវិធី​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នក​ណែនាំ​រោងការ​ក្នុង​ឆ្នាំ​ថ្មី ២០១៨ ក្រុមហ៊ុន CBL នឹង​មាន​ផ្តល់​ជូន​រង្វាន់​កាន់តែ​អស្ចារ្យ​ច្រើន​ជាង​មុន ។ បើ​លោក​អ្នកជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នក​ទទួល​រៀបចំ​ម្ហូប​អហារ​សម្រាប់​កម្មវិធី​រោងការ និង​កម្មវិធី​ផ្សេងៗ ដេប៉ូ​ចែកចាយ និង អ្នក​ណែនាំ​រោងការ​ផ្សេងទៀត សូម​ទំនាក់ទំនង​មកកាន់​ក្រុម​ការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​លេខ​ទូរស័ព្ទ 011 222 400 / 011 333 500 ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មី​អំពី​កម្មវិធី​ពិសេស​នេះ​សម្រាប់​ឆ្នាំ​ថ្មី ។ ដោយ ៖ កូឡាប​

សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

 

×