…១២ឆ្នាំហើយដែលនៅតំបន់ Shibuya (ជប៉ុន) តែងឃើញប្រុសៗមួយក្រុមធ្វើព្យុះហយាត្រាប្រចាំថ្ងៃ Valentine ។ គេហៅក្រុមរបស់គេថា Kakumei-teki himote doumei មានន័យថា “សម្ព័ន្ធភាពបដិវត្តន៍របស់បុរសៗដែលមិនទាក់ទាញនារីៗ” ដឹកនាំដោយលោក Takayuki Akimoto ។
ក្រុមយុវជនព្យុះហយាត្រាតាមដងវិថីប្រឆាំង Valentine ។
ជាក់ស្តែងនៅថ្ងៃទី ៩ កុម្ភៈ កន្លងទៅពួកគេបានដង្ហែរក្បួន ស្រែកពាក្យស្លោកថា “កម្ចាត់ថ្ងៃ Valentine” “កម្ទេចលទ្ធិអន្លង់អន្លោច!” “កុំឲ្យក្រុមហ៊ុនលក់គ្រាប់ស្ករបោកប្រាស់អ្នក…” ។
ចម្លែកឆ្នាំនេះ នៅមាននារីមួយចំនួនចូលរួមក្នុងក្បួននេះដែរ ។
រូបភាពព្យុះហយាត្រាឆ្នាំមុនៗ ។
ស្ថាបនិកចលនាដែលអ្នកខ្លះថា “ឡប់ៗ”នេះ ពោលថា ៖ “កុំវាយតម្លៃអ្នកណាឲ្យសោះ តាមរយៈចំនួនសូកូឡា ដែលទទួលបានក្នុងថ្ងៃ Valentine… អ្នកពិតជាខុសឆ្គង ពេលធ្វើទង្វើ “បញ្ឈឺ” ដល់អ្នកដែលមិន “ស្រស់សង្ហារ” ។
នៅជប៉ុនជាប្រពៃណីហើយ ដែលនារីៗគឺជាអ្នកផ្តល់កាដូសូកូឡាដល់មនុស្សប្រុសដែលគេស្រឡាញ់…បែបនេះវាជាសម្ពាធដល់បុរសទាំងឡាយណាដែលគ្មានភាពសង្ហារទាក់ទាញក្រសែភ្នែករបស់នារីៗ ។
ចុះអ្នកវិញយល់យ៉ាងណាដែរ? Valentine ជាថ្ងៃអ្វីចំពោះអ្នក? ចំពោះកម្ពុជាយើង! ? ៕ ចន្ទ្រា