កាលពីថ្ងៃអាទិត្យកន្លងមក ក្មេងស្រីម្នាក់បានជ្រុលធ្លាក់ពីលើដំបូលមន្ទីរពេទ្យ Paholpolpayuhasena នៅ Kanchanaburi (ភាគកណ្តាលប្រទេសថៃ) ប៉ុន្តែនាងរួចផុតពីចង្កូមមច្ចុរាជបានដោយសារ “រ៉ូប” របស់នាង ។
នាងតូចទើបនឹងចេះដើរតេសតាស់ ហើយបានធ្លាក់ពីលើជាន់ទី ៧ ខណៈពេលប្រឹងដេញតាមថ្លែនមួយក្បាល ។
សំណាងល្អដែលរូបក្រហមរបស់នាងបានទាក់ជាប់នឹងស្លាកឈ្មោះមន្ទីរពេទ្យ ។
ពិតជាស្រៀវស្ងើបនឹងខណៈពេលដ៏គ្រោះថ្នាក់ គ្រានាងប៉ែលប៉ោលកណ្តាលលំហអាកាស មុនពេលត្រូវបានទាញឡើងដោយបុគ្គលិកមន្ទីរពេទ្យ ។
មុននោះក្មេងស្រីបានច្រានទ្វារច្រកចេញគ្រាមានអាសន្ន រួចឡើងតាមជណ្តើរនោះទៅដល់ដំបូលអគារ ខណៈពេលឪពុកមិនបានចាប់អារម្មណ៍ ។
អ្នកជំងឺម្នាក់បានស្រែកប្រាប់គ្រូពេទ្យ គ្រាឮសូរស្រែស្រែករបស់ក្មេងម្នាក់នៅខាងក្រៅបង្អួច ។
ពេលគ្រូពេទ្យឡើងទៅដល់ ពួកគេពិតជាតក់ស្លុតពេលឃើញស្ថានភាពប៉ែលប៉ោលកណ្តាលលំហរបស់ក្មេងស្រី ។
គិលានុប្បដ្ឋាយិកាក្លាហានម្នាក់បានឱនចុះទៅតោងដៃ ហើយអូសទាញក្មេងនោះឡើង ខណៈពេលអ្នកដទៃប្រឹងចាប់ទាញនាង ៕ ចន្ទ្រា