លោក Lyron Lovdale រស់នៅ Durban អាហ្វ្រិកខាងត្បូងកំពុងដើរហាត់ប្រាណពេលព្រឹកព្រលឹម ក៏ឮស្នូរយំចម្លែកចេញពីលូបង្ហូរទឹក។ ដំបូងគាត់ស្មានថា ជាសំឡេងឆ្មា តែដល់ប្រឹងស្តាប់ទៅគាត់ប្រាកដក្នុងចិត្តថាជាសំឡេងទារកយំ ។
លោកប្រញាប់បើកគំរបលូ ហើយបញ្ចាំងមើលចុះមើលឡើង ពិតជាស្លុតចិត្តគ្រាឃើទារិកាននលគោក កំពុងជាប់គាំងខាងក្រោមនោះ ។ ភ្លាមៗក៏ទូរស័ព្ទប្រាប់ប៉ូលិស ។
ពេលក្រុមសង្គ្រោះមកដល់ឃើញទារិកាកំពុងជាប់គាំងក្នុងលូ ហើយកំពុងត្រូវចរន្តទឹកគួចចូលបំពង់លូ ។ ពួកគេត្រូវជីកចង្អូរ១ស្របតាមលូ ដើម្បីដឹងកន្លែងទារិកានោះ និងរកវិធីដោះស្រាយ…។
…វេលាម៉ោងក្រោយកិច្ចប្រឹងប្រែងមិនឈប់ឈរ ទារិកាត្រូវបាននាំយកចេញក្រៅដោយសុវត្ថិភាព ។ គេបានបញ្ជូននាងតាមឧទ្ធម្ភាចក្រទៅមន្ទីរពេទ្យ ព្រោះមើលទៅមានជីវិត តែសុខភាពរបស់នាងពិតជាខ្សោយខ្លាំងណាស់ ។
វាពិតជារឿងពុំអាចនឹកស្មានមិនដល់ថា ក្នុងបំពង់លូជម្រៅ ៥ម៉ែត្រ-៦ម៉ែត្រ ទារិកានេះបានធ្លាក់ជម្រៅ១ម៉ែត្រហើយ ហើយលូនោះមានវិជ្ជមាឌ ៣០សង់ទីម៉ែត្រ ។ វាសនានាងកំសត់មែន តែ១នាទីមិនធម្មតាទេ ។
ពលរដ្ឋនាំគ្នាដាក់ឈ្មោះឲ្យថា Storm (ព្យុះ) ដើម្បីរំលឹកដល់ជីវិតព្យុះភ្លៀងក្រោយពេលកើតចេញពីឧទ្ទរ…។
ប៉ូលិសកំពុងបើកការស៊ើបអង្កេត ហើយបើរកឃើញនោះអ្នកប្រព្រឹត្តទង្វើនេះនឹងប្រឈមទោសចេតនាសម្លាប់មនុស្ស ។
ព្រះអើយព្រះ! កុំឲ្យមានរឿងបែបនេះលើលោកិយ៍ទៀត ៕ ចន្ទ្រា