Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោភា ទេ​ពី ពី​អ្នក​រាំ​របាំ​បុរាណ ចូល​ស្រែកច្រៀង​ញ៉ាក់​សាច់ ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣

spot_img

​ភ្នំពេញ​-​ដោយ​ចិត្ត​ស្រលាញ់​ផ្នែក​សិល្បៈ ផ្តើមចេញ​ពី​អ្នក​រាំ​របាំ​បុរាណ កញ្ញា សុភា ទេ​ពី បានបង្ហាញ​វត្តមាន​របស់​ខ្លួន នៅក្នុង​​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៣ និង​ទទួលបាន (​យ៉េស​) ពី​គណៈកម្មការ​ដល់​ទៅ​បួន​ដួង​តែម្តង​។


​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវ​កាល​ទី 3 វគ្គ Judge Audition សបា្ដហ៍​ទី 1 មាន​បេក្ខជន​-​បេ​ក្ខ​នារី
​ជាច្រើន​បាន​ឈាន​មក​ដល់​វគ្គ​នេះ ដែល​ធ្វើឲ្យ​គណៈកម្មការត្រូវ​ជ្រើស​រើស​អ្នក​មាន​សមត្ថភាព បន្ត​ទៅ​វគ្គ​បន្ត ហើយ​ក្នុងនោះ បេ​ក្ខ​នារី​
​សោភា ទេ​ពី ច្រៀង​បទ “SaxoPhone បាត់​ស្នេហ៍​” ក៏​បាន​ក្លាយ​ជាបេ​ក្ខ​នារី​មួយរូប ដែល​មាន​ភាព​លេចធ្លោ​មិន​ធម្មតា​ដែរ​។​

​ក្រោយ​ទទួលបាន​សំបុត្រ​មាស សោភា ទេ​ពី នាង​បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ច្រៀង​បន្ថែមទៀត​ដើម្បី​ត្រៀម​ខ្លួន​ប្រលង​វគ្គ​បន្ត​ទៀត​ជា​ក្ដី​រំពឹងថា នាង​នឹង​ជោគជ័យ​នៅ​វគ្គ​បន្តបន្ទាប់​ទៀត​និង​កាន់តែ​លេចធ្លោ​នៅក្នុង​វិស័យ​សិល្បៈ​។​

​សូមជម្រាបថា សោភា ទេ​ពី បាន​ប្រឡូក ក្នុង​វិស័យ​សិល្បៈ បាន​មួយរយៈ ពេល​ធំ ទស្សនិកជន​ស្គាល់ នាង​តាមរយ​:​ការងារ​សិល្ប​:​មួយចំនួន ​រូប​សម្រស់​ស្រស់ស្អាត ថែមទាំង សិច​ស៊ី ៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×