Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​គ្រូទាយ ជនជាតិ​ឥណ្ឌា ៣​នាក់ ចោទ​ពី​បទ​ឆបោក​ភ្ញៀវទេសចរ​អូស្ត្រាលី នៅ​ឆ្នេរ​អូ​ឈើទាល​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​ករណី​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ចំនួន ៣​នាក់ នា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ គឺ​ទាក់ទង​ពី​បទ​ចោទប្រកាន់​ឆបោក ប្តឹង ដោយ​ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​។​

​លោក​វរសេនីយ៍ទោ ប៉ោ ប៊ុណ្ណា​រ៉ា នាយការិយាល័យ​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការឃាត់ខ្លួន​ជន​បរទេស​ទាំង ៣​នាក់​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី សមត្ថកិច្ច​នគរបាល​ទេសចរណ៍ បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ជនរងគ្រោះ​មក​ថា មាន​ជនជាតិ​ឥណ្ឌា ៣​នាក់ បាន​ប្រព្រឹត្តិ​អំពើ​ឆបោក ដោយ​ធ្វើ​ការទស្សទាយ​គិត​ប្រាក់ ពី​ភ្ញៀវ ដែល​មក​លេង​កម្សាន្ត នៅតាម​ឆ្នេរសមុទ្រ អូរ​ឈើទាល ស្ថិតនៅ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ប្រភព​ដដែល បានបញ្ជាក់​ថា ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ខណៈពេល​ភ្ញៀវទេសចរ​អូស្ត្រាលី​មួយរូប កំពុង​សម្រាក​កម្សាន្ត​នៅ​តំបន់​ឆ្នេរសមុទ្រ ក៏​មាន​ជនជាតិ​ឥណ្ឌា ២​នាក់ បាន​មក​ចាប់​ដៃ​គាត់​ទាំង​សងខាង ទាញ​ឲ្យ​អង្គុយចុះ ហើយ​ធ្វេី​ការ​ទស្សន៍ទាយ និង បង្គាប់​ឲ្យ​ជនរងគ្រោះ​ទៅ​រំដោះ​គ្រោះ​ដោយ​បង្ខំ​អោយ​បង់លុយ ១៦០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​។ បន្ទាប់មកទៀត​ជនជាតិ​ឥណ្ឌា​ទាំង ២​នាក់ ក្នុងចំណោម ៣​នាក់ បាន​យក​លុយ​នោះ ហុច​ប្រាក់​ទៅ​ឲ្យ​ជនជាតិ​ឥណ្ឌា​ម្នាក់ទៀត ដែល​ជា​ជន​ទី​ទី​៣ ទុកដាក់​។
​ជនរងគ្រោះ​មានឈ្មោះ RENE WALTER GEIGER ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ អូស្ត្រាលី ជា​ភ្ញៀវទេសចរ ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​លោក​វរសេនីយ៍ទោ​ប៉ោ ប៊ុណ្ណា​រ៉ា បាន​បន្តថា​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ទេសចរណ៍ បាន​នាំ​ជនរងគ្រោះ​ទៅ​ចង្អុលបង្ហាញ​មុខ ជនសង្ស័យ ហេ​ី​យ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ទាំង ៣​នាក់​មក​សួរនាំ រួមមាន​៖
១-​ឈ្មោះ SING SAWAN ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិត ឆ្លង​ដែន​លេខ L995625 មាន​សុពលភាព ថ្ងៃទី​៣.៧.២០២៤ មុខរបរ​ទេសចរណ៍ ។​

២-​ឈ្មោះ NISHAN SINGH ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ M 8535094 មាន​សុពលភាព ២៧.៥.២០២៥ មុខរបរ ទេសចរណ៍​។

៣-​ឈ្មោះ RANDHAWA SINGH ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ឥណ្ឌា​កាន់​លិខិតឆ្លងដែន​លេខ​k0333465 មាន​សុពលភាព ថ្ងៃទី​៦.៥.២០២២ ។ ​អ្នក​ទាំង​៣ ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១៦ ភូមិ​ទី​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទង​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បានឲ្យ​ដឹង​ដែរថា ករណីនេះ សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​រួច​ហើយ ដោយ​មាន​សាក្សី និង​ភស្តុតាង​គ្រប់គ្រាន់ អាច​ដាក់បន្ទុ​កលេីជាតិ​ឥ​ណ្ឌា​ទាំង ៣​នាក់ ពី​បទល្មើស​ឆបោក​។
​ក្នុងនោះ​មាន វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់​យក​បាន គឺ​លុយ​ចំនួន ១៦០​ដុល្លារ​។​

​លោក កុល ផា​លី បន្តថា ចំពោះ​ជនសង្ស័យ​ជនជាតិ​ឥណ្ឌា​ទាំង ៣​នាក់​ខាងលើ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​និតិ​វិធី នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​របាក​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×