ឆ្មារាប់រយក្បាល ដែលមានទម្ងន់សរុបជាង ១០០គីឡូក្រាម បានងាប់ជាបន្តបន្ទាប់នៅឃុំ ទ្រឹកថាំង ស្រុកទ្រឹកនីញ ខេត្តណាមឌីញ ។
នៅយប់ថ្ងៃទី ១៣ កុម្ភៈ សមត្ថកិច្ចឃុំស្រុកខេត្តខាងលើបានបញ្ជាក់ថា មានរឿងបែបនេះកើតឡើងមែន ។ ចំនួនឆ្មាងាប់ មិនប្រក្រតីនេះ កើតឡើងប៉ុន្មានថ្ងៃមកហើយនៅក្នុងឃុំ ទើបពលរដ្ឋនាំគ្នារាយការណ៍ដោយបារម្ភព្រោះពុំដឹងមូលហេតុ ។
ឆ្មាដែលមានសុភាពធម្មតាស្រាប់តែងាប់ជាបន្តបន្ទាប់ ។
មកទល់ពេលនេះពលរដ្ឋគិតថា មានមុខសញ្ញាអាក្រក់បង្ករឿងហេតុនេះ ។ ប៉ុន្តែសមត្ថកិច្ចនៅពុំទាន់កំណត់មូលហេតុជាក់លាក់ទេ ។
រឿងរ៉ាវកំពុងបន្តស៊ើបអង្កេត ។