ប៉ូលិសបារ៉ាឥណ្ឌាចំនួនយ៉ាងតិច ៤០នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
ប៉ូលិសឥណ្ឌាថ្លែងប្រាប់ BBC ដូច្នេះថា ឡានមួយគ្រឿងដែលមានផ្ទកទៅដោយគ្រឿងផ្ទុះបានបើកបុកឡានក្រុងមួយគ្រឿងដែលមានដឹកទាហ៊ានឥណ្ឌាទៅទីក្រុង នៃតំបន់ Kashmir។
ក្រោយពេលវាយប្រហារ ក្រុមសកម្មប្រយុទ្ធឈ្មោះ Jaish-e-Mohammad ដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន បានចេញមុខអះអាងថាវាគឺជាទំនួលខុសត្រូវរបស់ពួកគេ។
វាគឺជាការវាយប្រហារដ៏គ្រោះថ្នាក់ខ្លាំងបំផុតទៅលើកងកម្លាំងឥណ្ឌានៅតំបន់ខាងលើ ចាប់តាំងពីមានកុប្បកម្មប្រឆាំងនឹងការដឹកនាំរបស់ឥណ្ឌា ក្នុងឆ្នាំ ១៩៨៩។
ប្រទេសឥណ្ឌាបានស្នើឲ្យមានការដាក់ទណ្ឌកម្មជាអន្តរជាតិប្រឆាំងនឹងមេដឹកនាំក្រុមសកម្មប្រយុទ្ធខាងលើ ឈ្មោះMasood Azhar។
ចំណែកប្រទេសប៉ាគីស្ថានវិញបាននិយាយថាការវាយប្រហារនោះគឺជាក្តីកង្វល់យ៉ាងខ្លាំង ប៉ុន្តែបានបដិសេធថា ខ្លួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។
សូមបញ្ជាក់ថា ទាំងប្រទេសឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែដណ្តើមគ្នាគ្រប់គ្រងតំបន់ Kashmir ទាំងមូល ប៉ុន្តែពួកគេបានគ្រប់គ្រងតែមួយផ្នែកម្នាក់ប៉ុណ្ណោះ។ តំបន់នោះមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន៕ សុភ័ក្ត្រ
ប្រភព៖ BBC