នេះជារឿងបានកើតឡើងនៅខេត្តហាយ៉ាង ប្រទេសវៀតណាម ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ចំណតរថយន្ត ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី ១៤ កុម្ភៈ ម្សិលម៉ិញនេះ ។
សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយសន្និដ្ឋានថា បុរសមានវ័យចន្លោះពី ២០- ២២ឆ្នាំ ពិតជាស្លាប់ដោយសារមែកឈើបាក់ធ្លាក់ចំពីលើក្បាល ។
គេនៅពុំទាន់កំណត់បានអត្តសញ្ញាណទេ ព្រោះក្នុងខ្លួនជនរងគ្រោះពុំមានលិខិតស្នាមឬទូរស័ព្ទអ្វីទាំងអស់ ។
បណ្តាណសង្គមវៀតណាមបានចោទសួរពីការទទួលខុសត្រូវ ព្រោះការងារនេះមានស្ថាប័នរដ្ឋ “ក្រុមហ៊ុនរុក្ខជាតិបៃតង” ជាអ្នករ៉ាប់រង។
ប្រជាជនរៀតណាមលើកឡើងថា ៖ បើហ៊ានកាប់មែកឈើ ឬដើមឈើដោយពលសុំច្បាប់សាកមើលគឺប្រាកដជា…គុក ហើយពិន័យលុយបន្ថែម ។ តែបើមែកឈើធ្លាក់ត្រូវឡាន ឬចំមនុស្សស្លាប់បែបនេះគឺ…ស្ងាត់ឈឹង! ។
កម្ពុជាយើងពិសេសភ្នំពេញសៀមរាប ក៏គួររំលាយហេតុការណ៍គ្មានអ្នកណាចង់នោះ ជាមុនប្រយ័ត្ន…! ។
ខាងក្រោមគឺជាឃ្លីបនៃហេតុការណ៍គួរឲ្យរន្ធត់នេះ! ៕ ចន្ទ្រា