ប៉ូលីសនៅព្រលានយន្តហោះទីក្រុងហុងកុង បានចាប់ខ្លួនបុរសចំនួន ២នាក់ និងបានរឹបអូសកុយរមាសយ៉ាងច្រើន ដែលមានតម្លៃ ១លានដុល្លាអាមេរិច កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ស្នែងរមាសចំនួន៤០គីឡូត្រូវគេរកឃើញនៅក្នុងរូបសំណាកដែលចំនួននេះគឺជាការចាប់បានច្រើនបំផុតនៅទីក្រុងហុងកុង។
ជនសង្ស័យបានធ្វើដំណើរឆ្លងកាត់ហុងកុង ដើម្បីឆ្ពោះទៅកាន់វៀតណាម ហើយកុយរមាសទាំងនោះរត់ពន្ធមកពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិចខាងត្បូង។
មន្ត្រីគយហុងកុងបាននិយាយថា របស់ខុសច្បាប់ទាំងនោះត្រូវបានគេដឹកជញ្ជូនតាមតាមស្ថានីយ៍ ដោយដាក់ក្នុងប្រអប់កេស ២។
ទីក្រុងហុងកុងគឺជាចំនុចឆ្លងកាត់ដ៏សំខាន់នៃការរត់ពន្ធសត្វព្រៃខុសច្បាប់ ហើយក្រុមអភិរក្សបានជំរុញឲ្យអាជ្ញាធរហុងកុងធ្វើការបង្ក្រាបលើការរត់ពន្ធទាំងនោះ។
កុយរមាសត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសចិន និងវៀតណាម ធ្វើជាថ្នាំបុរាណ។ ដោយសារតែមានតម្លៃខុស និងតម្រូវការច្រើន វាធ្វើឲ្យមានការសម្លាប់ខុសច្បាប់យ៉ាងច្រើន ជាពិសេសនៅអាហ្វ្រិចខាងត្បូង ដែលជាតំបន់មានរមាសចំនួន ៨០ភាគរយ នៃចំនួនរបស់វាសរុបទូទាំងពីភពលោក។
សូមរំលឹកផងដែរថា កាលតែពីរសប្តាហ៍មុន អាជ្ញាធរហុងកុងទើបចាប់បានស្រការពង្រូលចំនួន ៨តោន និងភ្លុកដំរីជាង ១.០០០ដុំផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ BBC