ក្មេងស្រីអាយុ ២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជាន់ចាន ដួល ហើយត្រូវកាំបិតជុងធ្លាយពោះតែម្តង។
រឿងហេតុអកុសលនេះកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅផ្ទះរបស់កុមារីនោះ ស្ថិតនៅតំបន់ Kuala Kurau ក្នុងរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី។
កុមារីនោះមានឈ្មោះថា Nur Qhaisara Medina Supian។ នាងបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់
មន្ទីរពេទ្យ។
ម្តាយរបស់កុមារីរងគ្រោះ ឈ្មោះ Hana Mazlan អាយុ ២៧ឆ្នាំ បានថ្លែងថា ហេតុការណ៍អកុសលលើកូនស្រីគាត់កើតឡើងនៅក្នុងផ្ទះបាយនៅពេលគាត់កំពុងដាក់កូនអាយុ ៤ខែឲ្យដេក។
គាត់បញ្ជាក់ថា កូនស្រីគាត់បានទារទឹកដោះគោ ប៉ុន្តែគាត់បានប្រាប់អោយនាងចាំមួយភ្លែតសិន។ បន្ទាប់មកនាងបានសុំពីយាយដែលកំពុងនៅក្នុងផ្ទះបាយដែរ ប៉ុន្តែនាងបានដើរជាន់ចាន។
នៅពេលនាងដើរជាន់ចាន នាងក៏ដួលហើយត្រូវកាំបិតនៅលើចាននោះជុងធ្លាយពោះតែម្តង។
ម្តាយកុមារីរងគ្រោះបញ្ជាក់ថា កូនស្រីគាត់សន្លប់ នៅពេលម្តាយក្មេកគាត់បានដកកាំបិតប្រវែង ១៥សង់ទីម៉ែត្រចេញ និងបានបញ្ជូននាងទៅកាន់គ្លីនិក រួមមកបញ្ជូនតទៅកាន់មន្ទីរពេទ្យ កន្លែងដែលនាងត្រូវបានពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើ់យ ៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia