ខេត្តកំពង់ចាម ៖ អតីតយោធាម្នាក់ ដែលជាមនុស្សបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ។
សមត្ថកិច្ច បានឲ្យដឹងថា អតីតយោធា ដែលធ្វើអត្តឃាតខ្លួននោះ ឈ្មោះ ថូយ យង់ ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។គាត់ ជាអតីតយោធា(គ៤) ប្រចាំស្រុកជើងព្រៃ ចន្លោះឆ្នាំ១៩៨៤-១៩៨៥ ធ្លាប់រងរបួសក្នុងសង្គ្រាមបណ្ដាលរហូតកើតតេតាណូសមើលមិនជា។
សមត្ថកិច្ច បន្តឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សប្រមឹករាល់ថ្ងៃ និងមានជំងឺតេតាណូសប្រចាំកាយ នៅថ្ងៃកើតហេតុ ជនរងគ្រោះក្នុងស្ថានភាពស្រវឹងជោកជាំ បានយកគ្រាប់បែកដៃប្រភេទ(ផ្លែទឹកដោះ)របស់ ខ្លួន ហើយយកមកបំផ្ទុះសំលាប់ខ្លួននៅនិងផ្ទះ ខណៈពេលដែលប្រពន្ធកូនមិននៅផ្ទះ៕ ដោយ ៖ បញ្ញាស័ក្តិ