Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុណ្យ មាឃបូជា ​កើតឡើង គឺដើម្បី ប្រារព្ធនូវ ព្រឹត្តិការណ៍​សំខាន់​ធំៗ​ ៣​យ៉ាង​

​ភ្នំពេញ ​៖ ពិធីបុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ខែ​គត់​។​

​ពិធីបុណ្យ​មាឃបូជា​ក៏​ត្រូវបាន​បង្កើតឡើង ក្រោម​គោលបំណង​អប់រំ​សំខាន់ៗ​ជាច្រើន​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក ពោន វិបុល កូនកំព្រា បាន​ឲ្យ​ដឹងថា បុណ្យ មាឃបូជា នេះ​កើតឡើង គឺ ដើម្បី ប្រារព្ធ នូវ ព្រឹត្តិការណ៍​សំខាន់​ធំៗ​៣​យ៉ាងគឺ​ ៖

១/​ដើម្បី ប្រារព្ធនូវការធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គបួន​

២/​ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គ ទ្រង់សម្តែងឱវាទបាតិមោក្ខ​

៣/​ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ​

​សម័យមួ ព្រះដ៏មាន ព្រះ ភាគ ទ្រង់ គង់នៅក្នុងគុហា (​រូងភ្នំ​) ឈ្មោះ សូករខតានាភ្នំគិជ្ឈកូដ (​ភ្នំមានកំពូល ដូចជាសត្វស្មាត​) ជិតក្រុងរាជគ្រឹះ ដើម្បីសម្តែងទីឃនខសូត្រប្រោសទីឃនខបរិ ព្វាជក ដែលសម្តែងអំពីមហាភូតរូបបួន ដែលប្រព្រឹត្តិទៅមិនទៀតទាត់ឡើយ ​។​

​គាប់ជួនវេលានោះឯង ព្រះធម្មសេនាបតីកុង្សីយ៏ធម៌គង់ស្ថិតនៅខាងព្រះប្រឹស្នាង្គ​(ខាងក្រោយខ្នង​) ដែលបាន បក់ផ្លិតថ្វាយព្រះដ៏មានព្រះភាគបានពិចារណាទៅតាមក្រសែ នៃព្រះធម៌ ក៏បានសម្រេចជាព្រះអរហន្តជាទីបំផុត នៃសាវកបារមីញាណ និងបញ្ញា​១៦​។ ចំណែកឯ ទីឃនខបរិព្វាជក ក៏បានសម្រេច សោតាបត្តិផងដែរ​ ។ នាកាលព្រះអាទិត្យ រៀបនឹងអស់ស្តង្គត ព្រះសម្មាសម្ពុទ្ធ ស្តេចយាងចុះពីកំពូលភ្នំគិជ្ឈកូដ ហើយយាងទៅកាន់ វត្តវេឡុវ័ន ហើយទ្រង់ធ្វើសាវកសន្និបាតមានអង្គបួន ​។​

​ក​/​ព្រឹត្តិការណ៏ ទី​១ ចតុរង្គសន្និបាតមានអង្គ​៤ គឺការប្រជុំ ប្រកបដោយអង្គបួន គឺ​៖

១/​ថ្ងៃឧបោសថព្រះច័ន្ទពេញវង់ល្អ ជាថ្ងៃដែល ព្រះអង្គ ទ្រង់ធ្វើវិ សុទ្ធុបោស ថ​

២/​ក្នុងថ្ងៃនោះ ជាថ្ងៃ ដែលព្រះ ភិក្ខុសង្ឃទាំង​១២៥០​អង្គ មក​ប្រជុំគ្នា ដោយមិនមានការ ណាត់គ្នាមុនឡើយ បានមកកាន់សំណាក់ព្រះសម្មាសម្ពុទ្ធ ក្នុងថ្ងៃតែមួយព្រមគ្នា​

៣/​ព្រះភិក្ខុសង្ឃ ទាំងនោះ សុទ្ធសឹងជាព្រះអរហន្តទាំងអស់ ដែលបានសម្រេចនូវអភិញ្ញា​៦

៤/​ព្រះ ភិក្ខុសង្ឃទាំងអម្បាលនោះ សុទ្ធសឹងតែជាឯហិភិក្ខុទាំងអស់​(ដោយបួសមិនមានឧបជ្ជា ឬបានកោរសក់ នោះទេ ដោយ គ្រាន់តែចូលគាល់ព្រះដ៏មានព្រះភាគ ហើយបានស្តាប់ធម៌ក៏បានក្លាយជាព្រះ ភិក្ខុសង្ឃដូចគេ ដែរ​) ​។ ចតុរង្គសន្និបាត ឬ សាវក សន្និបាតបែបនេះ មានតែម្តងប៉ុណ្ណោះ ក្នុងសម័យព្រះពុទ្ធគង់នៅមិនកើតមានឡើងច្រើនដងបានទេ ​។​

​ខ​/​ព្រឹត្តិការណ៏ទី​២ ថ្ងៃដែលព្រះអង្គ ទ្រង់សម្តែង ឱវាទបាតិមោក្ខ​ឱវាទបាតិមោក្ខជាកម្រងដំបូន្មាន ដែល ព្រះពុទ្ធជាម្ចាស់ ទ្រង់សម្តែងដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ ​។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្តែងនូវ ឱវាទបាតិមោក្ខ ដែលមានពុទ្ធវចនៈ​៣​គាថាកន្លះ ដែលសំរាយសេចក្តីជាខ្មែរដូចខាងក្រោម​ ៖

​អធិវសនខន្តី គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងត្រាស់ថា ព្រះនិញ្វនជាធម៌ដ៏ឧ ត្ត ម បព្វជិតអ្នកសម្លាប់សត្វដទៃ បៀតបៀនសត្វដទៃ មិនឈ្មោះថាសមណៈ ឡើយ​។​

​ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការ ញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ទាំងបីនេះ ជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ​។​

​ការមិនពោលពាក្យតិះដៀល ការមិនបៀតបៀនការសង្រួមក្នុងបាតិមោក្ខ ភាវៈជាអ្នកដឹកប្រមាណក្នុងភត្តទីដេក ទី អង្គុយ ដ៏ស្ងាត់ ការបំពេញព្យាយាមក្នុងអធិចិត្តទាំង​៦នេះ ជាពាក្យប្រៀនប្រដៅរបស់ ព្រះពុទ្ធទាំងឡាយ។​

​ក្រោយពី ព្រះអង្គ ទ្រង់ ត្រាស់ សម្តែង ឱវាទបាតិមោក្ខ រួចហើយ ព្រះ សមណ គោត្ត ម បរមគ្រូ ជា ម្ចាស់ នៃ យើង ទ្រង់ ប្រកាស តែងតាំង ភិក្ខុ ពីរ អង្គ ជា អគ្គសាវ័ក កំពូល លើស ភិក្ខុ ទាំងឡាយ ដោយ តាំង ព្រះ សារីបុត្ត ជា អគ្គសាវ័ក ស្តាំ ដែលជា ភិក្ខុ កំ ពូ លើ ភិក្ខុ ទាំងឡាយ ជា សាវ័ក ផ្នែក ខាង មាន បញ្ញា ច្រើន និង តាំង ព្រះមហា មោគ្គល្លាន ជា អគ្គសាវ័ក ឆ្វេង ជា ភិក្ខុ កំពូល លើ ភិក្ខុ ទាំងឡាយ ផ្នែក ខាង មាន ឫទ្ធិ ច្រើន​។​

​គ​/​ព្រឹត្តិការ ណ៏ ទី​៣ ថ្ងៃ ព្រះអង្គ ទ្រង់ ដាក់ អាយុសង្ខារ គឺជា ថ្ងៃ ដែល មារ មានចិត្ត បាប ចូលគាល់ ព្រះ ដ៏ មាន ព្រះ ភាគ ហើយ ក្រាប់ទូល ដោយ ទទូចថា បពិត្រ ព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ សូម ព្រះ មាន ព្រះ ភាគ ទ្រង់ បរិនិព្វាន ទៅ សូម ព្រះ សុគត បរិនិព្វាន ទៅ បពិត្រ ព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ ជា កាល គួរ នឹង បរិនិព្វាន របស់ ព្រះ មាន ព្រះ ភាគ ហើយ​។ ព្រះពុទ្ធ អង្គ ក៏ ទ្រង់ ត្រាស់ តប ពាក្យ ពោល របស់ មារ ថា ម្នាល មារ មានចិត្ត បាប ចូរ អ្នកមាន សេចក្តី ខ្វល់ខ្វាយ តិច ចុះ ការ បរិនិព្វាន របស់ តថាគត មិនយូរប៉ុន្មាន ទេ កន្លង​៣​ខែ អំពី ថ្ងៃនេះ ទៅ តថាគត នឹង បរិនិព្វាន ហើយ​។​

​ព្រះពុទ្ធ បរមគ្រូ នៃ យើង ទ្រង់ ដាក់ចុះ នូវ ព្រះ ជន្មាយុ សង្ខារ ពោលគឺ ទ្រង់​​កំណត់ ថ្ងៃ ដែល ព្រះអង្គ នឹង រំលត់ ខន្ធ ចូលកាន់ មហា បរិនិព្វាន ដែល ជាការ លាចាក លោក នេះ ដោយ ពុំមាន ការវិលត្រឡប់ វិញ ជាការ លាចាក សង្សារវដ្ដ ដោយ ពុំមាន អាឡោះអាល័យ ព្រោះ ផ្លូវ ដែល ព្រះអង្គ យាង ទៅ ជា ផ្លូវ សុខ ស្ងប់ ប្រាសចាក ទុក្ខ ទាំងពួង​ ៕ សូម អនុមោទនា​!!!!!!

​ដោយ​៖​កូ​ឡាប​

×