Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រាប់​មន្ត្រី​យកចំណេះ​ដឹង​ទៅ អនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន ក្នុង​កិច្ចការពារ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​រាល់​បទ​ល្មើ​ល​

​សៀមរាប ​៖​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ណែនាំ​មន្ត្រីនគរបាល ក្រោយ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ និង​ផ្តល់​បទ ពិសោធន៍ ការងារ​សន្តិសុខ ត្រូវ​​យកចំណេះ​ដឹង​ក្នុង​វគ្គ​សិក្សា យកទៅអនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន ក្នុង​កិច្ចការពារ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​សំដៅ​រក្សាបាន​នូវ​ស្ថេ​ិ​រ​ភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​។​

​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​រៀន​វគ្គ​បំ​ប៉ន​ជំនាញ និង​ផ្តល់​បទពិសោធន៍ ការងារ​សន្តិសុខ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបាន​ប្រារព្ធ​បិទ នា​រសៀល ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​បាន​ថ្លែងថា ដើម្បី​តម្រង់ទិស​ក្នុងការ​អនុវត្ត​ការងារ​ជំនាញ​សន្តិសុខ​ដល់​មន្ត្រីនគរបាល​យើង​ឲ្យ​កាន់តែ​យល់ច្បាស់ អំពី​តួនាទី​និង​ភារកិច្ច​ជំនាញ​យើង​បាន​បើក​វគ្គ​បំប៉ន​នេះ ក្នុង​គោលបំណង​សំខាន់​គឺ​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រីនគរបាល​យើង​ទាំង​ថ្នាក់​ខេត្ត​ថ្នាក់ ក្រុង ស្រុក ដែល​ទទួល​ការងារ​សន្តិសុខ​ទាំងអស់ បាន​ស្វែងយល់​និង​ត្រួតពិនិត្យ​វាយតម្លៃ​ការអនុវត្ត​ការងារ​ជំនាញ​របស់ខ្លួន កន្លងមក​និង​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ល្អៗ លើ​ការងារ​ជំនាញ​សន្តិសុខ​ដើម្បី​បំពេញបន្ថែម​នៅ​កង្វះខាត ក្នុងការ​អនុវត្ត​ជំនាញ​ក្នុង​ការងារ​គ្រប់​គ្រង់​និង​ក្តាប់​សភាពការណ៍ បម្រើ​ការងារ​ជំនាញ​សន្តិសុខ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​តម្លាភាព​ដូចនេះ ក្រោយពី​ការបញ្ចប់​វគ្គ​សិក្សា និង​វិលត្រឡប់​ទៅ​អគ្គភាព​វិញ សូម​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវយក​ចំណេះដឹង​ក្នុង​វគ្គ​សិក្សា យកទៅអនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន ក្នុង​កិច្ចការពារ​បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​សំដៅ​រក្សាបាន​នូវ​ស្ថេ​ិ​រ​ភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ទ្វេរ​ឡើង​ថែមទៀត ៕ ដោយ ​៖​ កូ​ឡាប​

×