ក្រុមបណ្ឌិត៤នាក់ នៅរដ្ឋ Florida អាមេរិក បានប្រើប្រាស់ “ទេពកោសល្យ” កាច់បំបាច់សោររថយន្ត ដើម្បីសង្គ្រោះក្មេងតូចជាប់គាំងក្នុងនោះ ។
ក្រុមទណ្ឌិតបានឃើញរឿងរ៉ាវនេះ ពេលពួកគេកំពុងពលកម្មលាបថ្នាំតាមផ្លូវ ។
ក្មេងអាយុស្របាល១ឆ្នាំ បានត្រូវ “ឃុំខ្លួន” ក្នុងរថយន្ត ហើយសោរទៀតសោតស្ត្រីជាម្តាយបាន…ភ្លេចក្នុងនោះដែរ ។ អ្នកផងពិតជាមានក្តីបារម្ភចំពោះបញ្ហាដង្ហើម និងកម្តៅឆាប់នាំជាបញ្ហាដល់ក្មេង ។
សង្កេតឃើញស្ថានការណ៍ “គ្រាមានអាសន្ន” បែបនេះក្រុមទណ្ឌិតបានសំណូមពរទុកឲ្យពួកគេជួយ “អន្តរាគមន៍” ។ ពួកគេបាននាំគ្នាគាស់កញ្ចក់មុខមានប្រហោងបានបន្តិច រួចយកទំពក់ថ្ពក់ខោអាវមក…ចាត់ការគន្លឹះ ។
អំឡុងពេលនោះ បុរសជាឪពុកនាំកូននិយាយ រីឯម្តាយបានយកទូរស័ព្ទថតដំណើរការ…សង្គ្រោះ ។
ប្រមាណតែ ២នាទីប៉ុណ្ណោះ ទ្វាររថយន្តបានបើកក្រោមស្នូរទះដៃកងរំពងរបស់ទណ្ឌិតទាំងឡាយ រួមទាំងប៉ូលិស និងភ្នាក់ងារសង្គ្រោះដែលទើបមកដល់…។
ពិតជារឿងគួរឲ្យអស់សំណើចគ្រា “ទេពកោសល្យ” ជួយសង្គ្រោះក៏ជាកត្តាច្រានពួកគេឲ្យចូលក្នុង…ពន្ធនាគារដែរនោះ ៕ ចន្ទ្រា