នៅក្នុងវីដេអូដ៏រន្ធត់ ត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ដោយអ្នកប្រើប្រាស់ឈ្មោះ Kim Hundun កាលពីថ្ងៃទី១៤ កុម្ភៈ Valentine’s Day បានបង្ហាញឲ្យឃើញ Abu Sayyaf ដែលជាក្រុម ISIS ដ៏ល្បីល្បាញ បានចាប់អ្នកទោស៣នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ីម្នាក់ និងឥណ្ឌូនេស៊ី២នាក់ ។
The Star បានរាយការណ៍ថា អ្នកទោសទាំងនោះត្រូវបានកំណត់អត្តសញ្ញាណជាជនជាតិឥណ្ឌណេស៊ីទី១-ឈ្មោះ Heri Ardiansyah អាយុ ១៩ ឆ្នាំ និងទី២-ឈ្មោះ Hariadin អាយុ ៤៥ ឆ្នាំ ។ ចំណែកជនជាតិម៉ាឡេស៊ីមានឈ្មោះ Jaro Abdulla អាយុ ២៤ ឆ្នាំ ។ ក្រុមភេរវកម្មនេះបានបញ្ចេញវីដេអូជាមួយសាររបស់ពួកគេ ។
វីដេអូដ៏រន្ធត់នេះបានបង្ហាញអ្នកទោសជនជាតិឥណ្ឌូណេស៊ី២នាក់ លត់ជង្គង់ចុះ និងចងបិទមុខនៅក្នុងស្ទៃល៍របស់ ISIS ទីកន្លែងដែលអ្នកនិយាយឈរនៅក្រោយពួកគេ លើកផ្លែកាំបិតភ្ជង់កពួកគេ ។ ជនគំរាមរូបនោះបាននិយាយ ឲ្យប្រធានាធិបតីឥណ្ឌូណេស៊ីសង្គ្រោះពួកគេ ដោយនឹងផ្តល់ឈ្មោះនៃអ្នកចរចាជនជាតិឥណ្ឌូណេស៊ីម្នាក់ សម្រាប់ការពិភាក្សាថ្លៃលោះជីវិតនេះ ។
ពួកគេបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនជាគ្មានប្រាក់លោះទេ នោះអ្នកទោសទាំងនេះនឹងត្រូវបានកាត់ក្បាល ។
វីដេអូនេះត្រូវបានចេញផ្សាយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រពន្ធរបស់ Jari អ្នកស្រី Nadin Junianti Abdullah ត្រូវបានទាក់ទងដោយភេរវករ Abu Sayyaf នៅវេលាម៉ោងប្រហែល ៧ យប់កាលពីថ្ងៃទី១១ ខែកុម្ភៈ ។
ពួកគេបានត្អូញត្អែរថា ពួកគេមិនបានទទួលការទាក់ទងពីអាជ្ញាធរម៉ាឡេស៊ី ដើម្បីរៀបចំការដោះលែងរបស់ Jari ទេ ។ អ្នកនាំពាក្យម្នាក់បាននិយាយថា Jari នឹងប្រឈមមុខនឹង “ការលំបាក” ប្រសិនបើគ្មានពាក្យអ្វីពីអ្នកចរចាម៉ាឡេស៊ីទេ ។
ពួកគេក៏បានស្នើសុំទាក់ទងអ្នកសារព័ត៌មានម៉ាឡេស៊ីផងដែរ ។ ចាប់តាំងពីពេលនោះមក អ្នកស្រី Nadin បានជំរុញឱ្យអាជ្ញាធរម៉ាឡេស៊ីចាត់វិធានការ និងជួយសង្គ្រោះប្តីរបស់នាង ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ ខែធ្នូ ទូកទទេមួយរបស់ជនរងគ្រោះ ត្រូវបានគេរកឃើញដោយម៉ាស៊ីនរបស់វានៅតែដំណើរការនៅក្នុងដែនទឹក Sandakan, Sabah ។ អ្នកនេសាទ៣នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួននៅលើកដំបូង ហើយឥឡូវនេះវាហាក់ដូចជារឿងដ៏អាក្រក់បំផុតដែលត្រូវបានគេបញ្ចេញបែបនេះ ៕ រក្សា