ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ នឹងជួបប្រជុំមួយទល់នឹងមួយតែម្តងជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងកំឡុងកិច្ចប្រជុំកំពូល នៅក្នុងប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិច នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
មេដឹកនាំទាំងពីរនឹងជួបគ្នាផ្ទាល់ក្នុងជំនួបកំពូល ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី ២៧ ដល់ ២៨ ខែកុម្ភៈនេះ។
លោក ត្រាំកំពុងស្វែងរកការបញ្ចុះបញ្ចូលឲ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល។
មន្ត្រីអាមេរិចបញ្ជាក់ថា ជំនួបកំពូលនៅសប្តាហ៍ក្រោយនឹងមានលក្ខណៈដូចគ្នាទៅនឹងកិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅសិង្ហបុរីកាលពីខែ មិថុនាឆ្នាំ។ នៅក្នុងកិច្ចប្រជុំនឹងមានឱកាសដែលមេដឹកនាំទាំងពីរ ជួបគ្នាមួយទល់មួយ មុនពេលជួបជាជាលក្ខណៈក្រុមការងារ។
លោក Stephen Biegun បេសកជនពិសេសរបស់អាមេរិចប្រចាំទីក្រុងព្យុងយ៉ាង បានមកដល់ទីក្រុងហាណូយស្រាប់ហើយ ដោយបានធ្វើកិច្ចពិភាក្សាជាមួយនឹងបេសកជនកូរ៉េខាងជើង Kim Hyok Chol៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia