Tuesday, February 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិកម្ម​បែបនេះ​ទើប​ធ្វើ​ឲ្យ​កសិករ​ក្លាយជា​…​អ្នកមាន​បាន​! គ្រាន់តែ​ដំណាំ​ការ៉ុត​១​រដូវ នៅ​ខេត្ត​មួយ​លក់​បាន​ប្រមាណ ៥០​លាន​ដុល្លារ​

​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្ត​ហាយ​យឿ​ង ប្រទេស​វៀតណាម រដូវ​កាល ២០១៨-២០១៩ កន្លងមក ខេត្ត​នេះ​ដាំ​បាន​ការ៉ុត​ប្រមាណ ១២០០​ហិកតា មាន​ទិន្នផល​មធ្យម​ប្រមាណ​ពី ៤០​តោន ទៅ ៤៥​តោន​/​ហិកតា ។ ជារួម​ប្រមូល​ផល​បាន​ប្រមាណ​ប្រាំ​សែន​តោន ។ ជាមួយ​ថ្លៃ​លក់​ដើមរដូវ​ពី ៥.០០០​ដុង​-៨.០០០​ដុង របស់​នឹង​ក្នុង​រដូវ​តម្លៃ​ពី ៣.០០០​ដុង​-៣.៥០០​ដុង ដំណាំ​ការ៉ុត​របស់​កសិករ​ខេត្ត​នេះ រក​ចំណូល​បាន​ប្រមាណ​ជាង ២.០០០​ប៊ី​លានដុង ក្នុង​១​រដូវ (​ប្រមាណ ៥០​លាន​ដុល្លារ​) ។​

 

​កត្តា​ដែល​គេ​ធ្វើ​បាន​រួម​មាន ៖

-​ខេត្ត​បង្កើតជា​តំបន់​ដាំ​ដុះ​ផលិតផល​តែមួយ ដោយ​បង្ក​លក្ខណៈ​កម្ចី​ទុន បច្ចេកទេស​…​។​ល​។ រូបភាព​ធ្វើ​គឺ​សហករណ៍​ដាំ​ការ៉ុត ។​

-​ផ្ទៃ​ដី​ធំ​ហេតុនេះ លើកលែង​តែ​ការប្រមូល​ផល គឺ​ប្រើ​ដៃ ក្រៅពី​នោះ​គឺ​ប្រើ​គ្រឿងចក្រ បាន​យ៉ាង​ងាយស្រួល ។​

-​ដាំ​ដុះ​តាម​បទ​ដាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​នាំចេញ​ទៅ​ជប៉ុន ថៃ ចិន ។ (​ពាក់កណ្តាល​ផលិតផល​សម្រាប់​នាំចេញ​) ។​

​ក្រុមហ៊ុន​ប្រមូល​ទិញ ត្រូវ​ចុះកិច្ចសន្យា​ជាមួយ​សហករណ៍ (​មានការ​ទំនុកបំរុង​ពី​រដ្ឋអំណាច និង​ការពារ​លើ​ផ្លូវ​ច្បាប់​) ។​

​នេះ​ជា​រឿង​ដែល​គេ​ធ្វើ​ហើយ​ធ្វើ​បាន​ចុះ​កម្ពុជា​យើង​វិញ​? ចន្ទ្រា