Sunday, November 28, 2021

នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនសង្ស័យ​ ០៣​នាក់ ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រី​ប្រាស់​​សារធាតុ​ញៀន​ខុសច្បាប់

​តាកែវ ៖ កម្លាំង​ប៉ូលីស​ស្រុក​បាទី បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​មួយ ស្ថិតក្នុង​ភូមិ​ត្រាំខ្នារ ឃុំ​សូ​ភី ស្រុក​បាទី ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន ០៣​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ១០​និង​៣០​នាទី ។

​លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី​បានឲ្យដឹង​ថាៈ​ជនសង្ស័​យ​ចំនួន​០៣​នាក់​រួមមាន ៖ ទី​១ ឈ្មោះ ហូត សម មេសា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់ នៅ​ភូមិ ត្រាំ​ខ្នារ ឃុំ​សូ​ភី ស្រុក​បាទី​ខេត្តតាកែវ ទី​២​ឈ្មោះ លី សុខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់ នៅ​ភូមិ​ផ្សារ​ឫស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ទី​៣ ឈ្មោះ សាន់ មុន្នី​រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខសញ្ញា​ប្រី​ប្រា​ស់ នៅ​ភូមិ​ត្រាំ​ខ្នា ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ និង ដកហូត​វត្ថុតាង​ដូចជា​៖ ដប​សំរាប់​ជក់​បី ដែកកេះ​ចំនួន​១១ ទូរស័ព្ទ​អិន​ចុច​ពិល​ចំនួន​០២​គ្រឿង កូន​កាំបិត​ចុង​ស្រួច​ចំនួន​០១ និង សម្ភារ​សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជួន​ជនសង្ស័យ​ទាំង​បី​នាក់ រួម​និង​វត្ថុតាង​ទៅ​តុលាការ​ហើយ​៕ តាកែវ