បុរស ២នាក់ ដែលក្លែងខ្លួនជាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន និងធ្វើការសួរចម្លើយ។
បុរសទាំងពីរនោះមានមុខមាត់ស្រដៀងគ្នាមែនទែនទៅនឹងមេដឹកនាំទាំងពីរ។ ពួកគេមានឈ្មោះថា Howard X ដើរតួជាគីម ជុងអ៊ុនក្លែងក្លាយ និង Russell White ជាត្រាំក្លែងក្លាយ។ ពួកគេត្រូវអាជ្ញធរចាប់ខ្លួន បន្ទាប់ពីធ្វើការជួបជួបគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ទោះយ៉ាង បុរសទាំង ២ខាងលើ ត្រូវបានដោះលែងវិញ ហើយពួកគេបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ថាពួកគេរងការគំរាមដេញចេញពីប្រទេសវៀតណាម។
សូមបញ្ជាក់ថា គីម ជុងអ៊ុន និងដូណាល់ ត្រាំក្លែងក្លាយ បានលេចមុខនៅក្នុងទីក្រុងហាណូយ ប្រមាណមួយអាទិត្យប៉ុណ្ណោះ មុនពេលមេដឹកនាំនៃកូរ៉េខាងជើង និងអាមេរិច គ្រោងជួបគ្នាជាលើកទី ២ចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែកុម្ភៈនេះ។
កិច្ចប្រជុំកំពូលនោះត្រូវបានគេរំពឹងថា ផ្តោតសំខាន់លើការបញ្ចុះបញ្ជូលឲ្យកូរ៉េខាងជើងបោះបង់អាវុធ នុយក្លេអ៊ែររបស់ខ្លួនចោល៕ សុភ័ក្ត្រ
ប្រភព៖ BBC