ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា គិតត្រឹមថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧ មានសមាសភាពរបស់គណបក្សសង្គ្រោះជាតិបន្ទាប់ពីត្រូវបានរំលាយរួចមក ចំនួន២៩៨រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល។
នាយករដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំំណុលរបស់សមាសភាពគណបក្សសង្គ្រោះជាតិបន្ទាប់ពីត្រូវបានរំលាយ ចំនួនមាន២៩៨រូប មកប្រកាសទ្រព្យសម្បតិ្តនិងបំណុល គិតត្រឹមថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧ ក្នុងនោះតំណាងរាស្ត្រចំនួន៣៣រូប សមាជិកគ.ជ.ប ចំនួន៣រូប សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ចំនួន១៦២រូប។
នាយករដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល សូមធ្វើការលើកទឹកចិត្តដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃ ដោយនាយកដ្ឋានធ្វើការទទួលឯកសារទាំងពេលថ្ងៃត្រង់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕ ដោយ ៖ កូឡាប