មន្ទីបញ្ចកោណនៃក្រសួងការពារជាតិអាមេរិច បានបញ្ជាក់ថា ខ្លួនមានកម្មវិធីសំរាប់ស៊ើបអង្កេតលើ វត្ថុហោះដែលមិនអាចកំណត់អត្តសញ្ញាណបាន (Unidentified Flying Object or UFO) ប៉ុន្តែកម្មវិធីនោះបានបញ្ចប់កាលពីឆ្នាំ ២០១២មកហើយ ដើម្បីយកថវិការចំណាយលើបញ្ហាអតិភាពជាងនេះ។
កាសែត New York Times បានរាយការណ៏ថា កម្មវិធីកំណត់អត្តសញ្ញាណការគំរាមកំហែងផ្នែកអាកាសចរណ៏ ដែលធ្វើកិច្ចការលើការស៊ើបអង្កេតលើ UFO បានដំណើរការតាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១២ ដោយចំណាយថវិការ ២២លានដុល្លាជារៀងរាល់ឆ្នាំ។
ការសែតដដែលនិយាយទៀតថា កម្មវិធីនោះបានបង្កើតឯកសារជាច្រើនដែលបានរៀបរាប់ពីការមើលឃើញយន្តហោះដែលហាក់ផ្លាស់ទីក្នុងល្បឿនលឿនខ្លាំង ដោយមិនឃើញសញ្ញាដែលធ្វើឲ្យទៅមុខ ឬក៏ការសំកាំងដែលមើលទៅមិនមានសញ្ញាអ្វីលើកវាឡើងសោះ។
វាបាននិយាយថា ថវិការដំបូងបានចំណាយយ៉ាងច្រើន ពីព្រោះអតីតមេដឹកនាំព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ឈ្មោះ Harry Reid មានចំណង់ និងការរំភើបក្នុងបាតុភូតលំហរអាកាស។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Laura Ochoa បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌ Reuters ថា “កម្មវិធីកំណត់អត្តសញ្ញាណការគំរាមកំហែងផ្នែកអាកាសចរណ៍កម្រិតខ្ពស់បានបញ្ចប់នៅក្នុងឆ្នាំ ២០១២” ។
អ្នកស្រីបន្តទៀតថា មានកម្មវិទីអាទិភាពជាច្រើនដែលសមនឹងទទួលបានថវិការ ហើយវាគឺជាអត្ថប្រយោជន៏ដ៏ល្អដែលខាងមន្ទីបានធ្វើផ្លាស់ប្តូរ។
យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា កម្មវិធីនេះបង្កើតដំបូងគឺមានគោលបំណងតាមដានមើលថាតើចិន ឬរុស្ស៊ីអាចនឹងមានអាវុធ ឬបច្ចេកវិជ្ជាទំនើបបង្កការគំរាមកំហែងដល់អាមេរិកនៅទីអវកាសឬយ៉ាងណា៕ សុភ័ក្ត្រ