Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បញ្ជាក់ថា បិទ​លែង​ឲ្យប្រើ​ហ្វេស​ប៊ុ​កនៅ​ស្រុក​ខ្មែរ បើសិន​ក្រុមហ៊ុន ហ្វេ​សប៊ុក លុប​ផេក​សម្តេច​

​ភ្នំពេញ​៖ បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ បាន​ផ្សាយ​ថា ក្រុមហ៊ុន ហ្វេ​សប៊ុក បាន​លុប​និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា “​បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​សប៊ុក​របស់ខ្ញុំ ខ្ញុំ​និង​បិទ​លែង​ឲ្យប្រើ​ហ្វេស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​”​។

សម្តេចតេជោ បានបន្ថែមថា នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មាន​ អស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិ ដែលមានចេតនា អាក្រក់បំពុល និងបំផ្លាញព័ត៌មាន នៅក្នុងសង្គមជាតិយើង៕ ដោយ​៖​កូឡាប​

×