Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ស្នើ​ឲ្យ​កូន​ខ្មែរ ខិតខំ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អាយ​ធី ដើម្បី​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត (fake news)

​ភ្នំពេញ ៖ បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បាន​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​? ពូ​សុំ​អរគុណ​កូនក្មួយ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត (fake news) ដែល​ព្យាយាម​បំពុល ដោយ​ក្រុម​ជន​អគតិ​មួយចំនួន​តូច ក្នុង​ចេតនា​អាក្រក់​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លាញ សង្គមជាតិ​យើង​។​
​សម្តេច​តេជោ បាន​មានប្រសាសន៍ថា “​ពូ​តែងតែ​កោតសរសើរ​កូនក្មួយ ដែល​ខិតខំ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អាយ​ធី (Information Technology)​។ ពូ​ចង់ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស ដែល​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ស្រប​ទៅនឹង​តម្រូវការ​សង្គម ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ (E-People & E-government) ហើយ​ពូ​គាំទ្រ​ឲ្យមាន​ការអភិវឌ្ឍ​ន៍ កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ល្បឿន​លឿន និង​មាន free wi-fi ឲ្យ​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​យើង​”​។​

​សម្តេច បានបញ្ជាក់​ថា ច្បាស់​ណាស់ មិនថាតែ​ជំនាញ​បច្ចេកវិទ្យា​មួយ​ទេ គឺ​គ្រប់​ជំនាញ​ទាំងអស់ ក្មួយៗ​ត្រូវតែ​បន្ត​សិក្សា​ស្រាវជ្រាវ រៀនសូត្រ​ទៅមុខ​ថែម​ទៀត ហើយ​ត្រូវ​មាន​ការប្រយ័ត្នប្រយែង​ខ្ពស់ ក្នុង​ការប្រើប្រាស់ និង​គ្រប់គ្រង​ឲ្យបាន​ហ្មត់ចត់​ល្អ​បំផុត​។ សូម្បី​តែ​គណនេយ្យ​ហ្វេ​សប៊ុក​ពូ ក៏​មាន​ក្រុម​ជនខិលខូច បាន​ព្យាយាម​ចូល​លួច​ជាច្រើដង​ដែរ​។​

​ពូ​សុំ​លើកទឹកចិត្ត និង​គាំទ្រ​កូន​ក្មួយ​យក​ជំនាញ និង​ចំណេះដឹង ជាពិសេស​ជំនាញ​បច្ចេកវិទ្យា មក​បម្រើ​កិច្ចការ​ប្រទេសជាតិ ឲ្យមាន​ប្រយោជន៍ ចៀសវាង​ទៅធ្វើ​អ្វីមួយ ដែល​បំផ្លាញ​ដល់​អ្នកដទៃ និង​សង្គមជាតិ​។ អរគុណ​ក្រុមហ៊ុន​ហ្វេ​សប៊ុក ដែល​បាន​សហការ គ្រប់គ្រង​គណនេយ្យ​ហ្វេ​សប៊ុក របស់​ខ្ញុំ​មាន​សុវត្ថិភាព​ឡើងវិញ និង​អរគុណ​កូន​ក្មួយ​ទាំង​អស់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ល្អៗ​អំពី​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ សម្តេច​តេជោ បាន​លើកឡើង​ថា នៅ​មុន​នេះ​បន្តិច មាន​ក្រុម​ឧក្រឹដ្ឋ​កម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច Account Facebook ខ្ញុំ ហើយ​បាន​លួច​លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយចំនួនធំ​។ ពេលនេះ ខាង​ក្រុមហ៊ុន Facebook កំពុង​សើ​ប​អង្កេត​ជន​អគតិ​ដែល​មាន​ចេតនា​អាក្រក់​បំពុល និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គមជាតិ​យើង​។​

​ជន​អនាមិក បាន​សរសេរ​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​តេជោ យ៉ាង​ដូច្នេះ​ថា​៖ “​ក្រុមហ៊ុន ហ្វេ​សប៊ុក បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា “​បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​សប៊ុក​របស់ខ្ញុំ ខ្ញុំ​និង​បិទ​លែង​ឲ្យប្រើ​ហ្វេស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​”៕ ​ដោយ​ ៖ ​កូឡាប​