វីដេអូមួយបានបង្ហាញឲ្យឃើញគូសង្សារជាច្រើនគូនៅក្នុងប្រទេសប្រេស៊ីល ដែលត្រូវបានគេជឿថា សុទ្ធសឹងតែជាជើងដើរលេងកម្សាន្តពេលយប់ បានកំពុងឈរខាងក្រៅនៃដងផ្លូវមួយ ស្ថិតក្នុងទិដ្ឋភាពដ៏រីករាយយ៉ាងខ្លាំង ។ ប៉ុន្តែ ជាអកុសកល នារីម្នាក់ក្នុងចំណោមនោះ ខណៈកំពុងឈរសុខៗ ស្រាប់តែគ្រាប់កាំភ្លើង១គ្រាប់ បានវាយប្រហារចំក្បាលរបស់នាង បណ្តាលឲ្យដួលទៅនឹងដីភ្លាមៗតែម្តង ។
តាមរយៈវីដេអូ គេបានឃើញអ្នកទាំងអស់នោះ ហាក់បង្ហាញភាពតក់ស្លុតយ៉ាងខ្លាំងព្រមៗគ្នាតែម្តង ខណៈលឺស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងនៅជិតៗទីតាំងរបស់ពួកគេ ។ ភ្លាមៗនោះ ពួកគេមួយចំនួន ពុំបានដឹងថា នារីជាមិត្តភក្តិរបស់ពួកគេ រងគ្រោះថ្នាក់ដោយសារ «ត្រូវ» គ្រាប់កាំភ្លើងចំក្បាលនោះទេ ។
ទោះយ៉ាងណា ក្នុងហេតុការណ៍ដ៏រន្ធត់នេះ ពុំត្រូវបានព័ត៌មានណាមួយបញ្ជាក់ឲ្យដឹង អំពីស្ថានភាពរបស់នារីរងគ្រោះថាតើ អាចប៉ះពាល់ដល់អាយុជីវិត ឬ យ៉ាងណានោះទេ ៕ រក្សា