Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​អណ្តូងរ៉ែ​នៅ​ឥណ្ឌូនេស៊ី ស្លាប់​ម្នាក់ និង​ជាង ៦០​នាក់​កប់​នៅ​ទីនោះ​

​ភ្នាក់ងារ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​ជួយសង្គ្រោះ​កំពុង​​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត បន្ទាប់ពី​មនុស្ស​ជាង ៦០​នាក់​ត្រូវ​គេ​ព្រួយបារម្ភ​ថា កប់​ដោយសារ​ការបាក់​អណ្តូងរ៉ែ​ខុសច្បាប់​មួយ​កន្លែង​នៅលើ​កោះ Sulawesi​។​

​ភ្នាក់ងារ​ដដែល​ថ្លែង​ក្នុង​សេចក្តីប្រកាស​ថា មនុស្ស ១​នាក់​ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់ និង ១៣​នាក់​ទៀត​ត្រូវបាន​ជួយ​សង​សង្គ្រោះ​នៅ​ម៉ោង ៥​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​នៅ​ថ្ងៃ​អង្គារ​ពេល​ល្ងាច​។​

​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រោះមហន្តរាយ​ឈ្មោះ Sutopo Purwo Nugroho ថ្លែងថា “​ខណៈ​មនុស្ស​ជាច្រើន​បាន​កំពុង​រក​រ៉ែ​មាស​នៅ​ក្នុង​អណ្តូងនោះ ហើយ​ភ្លាមៗ​ច្រាំង និង​ក្តារ​ទ្រ​ដែល​ពួក​គេ​ប្រើ ក៏បាន​បាក់​មក​ដោយសារតែ​ទម្ងន់​ដី និង​ឧបករណ៍​”​។​

​រដ្ឋាភិបាល​បានធ្វើការ​ហាមប្រាម​ចំពោះ​ការ​រុក​រ៉ែ​ទ្រង់ទ្រាយ​តូច ដែល​គ្មាន​ស្តង់ដា ប៉ុន្តែ​អាជ្ញាធរ​ប្រចាំ​តំបន់​តែងតែ​មិន​អើពើ​៕ សុភ័ក្ត្រ

​ប្រភព​៖ channelnewsasia