ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ បានបណ្តាលឲ្យរថយន្តសង្គ្រោះបន្ទាន់១គ្រឿងក្រឡាប់ផ្ងារជើង និងស្ត្រីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់ត្រង់ក្បាល បន្ទាប់រថយន្តសង្គ្រោះបន្ទាន់ បុកគ្នាជាមួយរថយន្ត 4WD ដែលបើកបរលឿនមិនប្រយ័ត្ន ស្ថិតនៅផ្លូវប្រសព្វមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ។
តាមរយៈភស្តុតាវីដេអូ គេបានសង្កេតឃើញរថយន្តភាគច្រើនបានបន្ថយល្បឿនបើកយឺតៗ ខណៈឃើញរថយន្តសង្គ្រោះបន្ទាន់កំពុងចេញពី Jalan Green ។ ប៉ុន្តែ ដោយឡែក រថយន្ត 4WD ១គ្រឿង បែរជាមិនប្រុងប្រយ័ត្ន ហើយថែមទាំងបើកលឿន បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្ត Ambulance តែម្តង ។
ក្រៅពីស្ត្រីមានផ្ទៃពោះរងរបួសធ្ងន់ នោះក៏មានគិលានុបដ្ឋាកម្នាក់ម្នាក់ជិះនៅលើនោះ បានរងរបួសស្រាលផងដែរ ខណៈអ្នកបើកបរ Ambulance និងគិលានុបដ្ឋាយិកាដទៃទៀត ពុំរងគ្រោះថ្នាក់នោះទេ ។ ដោយឡែក អ្នកបើកបររថយន្ត 4WD អាយុ ៧៤ ឆ្នាំ ក៏ពុំរងគ្រោះថ្នាក់ផងដែរ ៕ រក្សា