ថ្វីត្បិតលោក Kim Jong-Un ពុំសូវបង្ហាញវត្តមានចំពោះប្រព័ន្ធផ្សព្វផ្សាយ បានច្រើនក្តី តែអ្វីដែលគេឆ្មក់ថតបានដោយចៃដន្យនោះបង្ហាញឲ្យឃើញថា ថ្វីត្បិតលោកមុននេះជា “សត្រូវសួរពូជ” នឹងអាមេរិក តែលោកពិតជានិយមផលិតផលរបស់អាមេរិក ពិសេស…Apple ។
ប្រព័ន្ធប្រតិបត្តិការ Red Star OS (ផ្កាយក្រហម) ដែលប្រើប្រាស់នៅប្រទេសនេះពុំខុសប្លែកអ្វីនឹង Mac OS របស់ Apple ឡើយ ។
រូបថតខាងលើត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង គ្រាវាត្រូវបានអ្នកកាសែត Reuters James Rearson បង្ហោះផ្សាយ ព្រោះថានៅលើតុរបស់ Kim គឺ Laptop MacBook Pro របស់ Apple ។
នៅលើតុក្នុងការិយាល័យរបស់លោក Kim Jong-Un ក៏គេធ្លាប់ឃើញវត្តមានរបស់ Computer iMac ផងដែរ ។
ពិតណាស់! សមិទ្ធផលវិទ្យាសាស្ត្រជាសម្បត្តិរួមរបស់មនុស្សជាតិ!
ចន្ទ្រា