Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប្រាក់​សុខុន បញ្ជាក់​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ​​ថា យើង​បាន​ថ្លែង​សារ​ឲ្យ​គេ​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​យើង

(​ហ្សឺ​ណែវ​)៖​ប្រមុខ​ការទូត​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​នៅឯ​កិច្ចប្រជុំ​ជន់​ខ្ពស់​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ។ លោក​ប្រាក់​សុខុន បាន​បញ្ជាក់ថា យើង​បាន​ថ្លែង​សារ​ឲ្យ​គេ​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​យើង ហើយ​សារ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅលើ​ឆាក​អន្តរជាតិ ។

នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា បស្ចិមប្រទេស​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​នៅឯ​កិច្ចប្រជុំ​ជន់​ខ្ពស់​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ។ លោក​ប្រាក់​សុខុន បាន​បញ្ជាក់ថា យើង​បាន​ថ្លែង​សារ​ឲ្យ​គេ​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​យើង ហើយ​សារ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅលើ​ឆាក​អន្តរជាតិ ។

នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា បស្ចិមប្រទេស​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​។​

​ក្នុង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ចប្រជុំ​នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា នៅពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង​ប្រកាស​ជា​សាធារណៈ​ថា គាត់​និង​គណបក្ស​របស់គាត់ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ប​ចេ្ច​ក​ទេស​ពី​អំណាច​បរទេស ដើម្បី​ផ្តួលរំលំ​តាមរយៈ​មធ្យោបាយ​ខុសច្បាប់ នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ស្ថាប័ន សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស​យើង​នោះទេ​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​រំខាន​យើង​នោះ​គឺថា ទោះបី​ជាមាន​ភស្តុតាង​ច្បាស់លាស់​យ៉ាងណាក៏ដោយ ក៏មាន​រដ្ឋាភិបាល​បស្ចិម​ប្រទេស​មួយចំនួន បាន​តវ៉ា​ដេញដោល​លើ​អង្គហេតុ​ដែល​យើង​យកមក​បញ្ជាក់​អំពី​ការសម្រេចចិត្ត​នេះ​។ តាមរយៈ​ការធ្វើ​ដូច្នេះ គឺ​ពួកគេ​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​យើង ដែល​នេះ​ជា​អាកប្បកិរិយា​ដែល​យើង​ពិតជា​មិនអាច​ទទួលយកបាន​ទាល់តែសោះ​»​។​

​លោក​ប្រមុខ​ការទូត បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ បន្ទាប់ពី​ចាត់វិធានការ​ការពារ​ទាំងនេះ កម្ពុជា​បាន​ខិតខំ​ធ្វើការ​ចរចា​ជាមួយ​អ្នក​ទាំងឡាយណា​ដែល​គាំទ្រ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​អាច​ដំណើរការ​ទៅបាន ជាមួយ​ស្ថិរភាព​នយោបាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពហុបក្ស និង​សន្តិភាព​សាធារណៈ ដើរ​ស្របគ្នា​បាន​។ ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​ចាត់វិធានការ​តាម​បញ្ញត្តិ​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ទាំង​១១៨​រូប ធ្វើ​សមាហរណកម្ម​ពេញលេញ ទៅក្នុង​ជីវិត​នយោបាយ​ឡើងវិញ​។​

លោក​បាន​អះអាងថា រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ហើយ​កាលពី​ថ្ងៃទី​២៩ ខែមករា កន្លងទៅ រូបខ្ញុំ​ផ្ទាល់​ក៏បាន​ផ្តួចផ្តើម​កិច្ចសន្ទនា​មួយ ដែល​នឹង​ក្លាយជា​ការសន្ទនា​ជា​ទៀងទាត់​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ផងដែរ​។​

​លោក​បាន​បន្តទៀតថា កាលពី​ប៉ុន្មាន​ខែ​មុន យើង​បាន​បន្ត​អាណត្តិ​២​ឆ្នាំ​ទៀត ដល់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប នៅ​ទីក្រុង​ភ្នំពេញ ហើយ​កម្ពុជា​គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី​ដែលមាន​យន្តការ​បែបនេះ​។ យើង​ក៏បាន​បន្ត​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​និង​អនុសាសន៍​ពី​សំណាក់​អ្នករាយការណ៍​ពិសេស​។​

​នៅ​មុននឹង​បញ្ចប់​បទ​អន្តរាគមន៍​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​សាជាថ្មី​នូវ​ការអះអាង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះមុខ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​. ថ្មីៗ​នេះ​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយក៏​ប្តេជ្ញា​ការពារ​សន្តិភាព ដែល​បានមក​ដោយ​លំបាក​នេះ ជា​សន្តិភាព​ដែលមាន​តម្លៃ​ធំធេង​បំផុត ចំពោះ​ប្រជាជន ដែល​បាន​ឆ្លងកាត់​អតីតកាល​ដ៏​ខ្លោចផ្សា ដូចដែល​អ្នក​ទាំងអស់​គ្នា​បានដឹង​លឺ​យ៉ាង​ច្បាស់លាស់​ ៕ ដោយ​ ៖ ​កូ​ឡាប

spot_img
×