ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។
ការបញ្ជារបស់សម្តេចតេជោយ៉ាងដូច្នេះធ្វើឡើងក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។
បទតាមផេកហ្វេសប៊ុកឈ្មោះ វីល្លាម គឺលោកសាពង្ស ឌ្ឍនា ប្រធានគណបក្សខ្មែរក្រោក បានសរសេរថា លទ្ធផល ធំ៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីបក្សខ្មែរក្រោកទទួលបានក្នងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុងនិងយោធាទាំងអស់ ហើយសម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង ៖
ទី១ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីការសោកស្ដាយចំពោះលទ្ធផលប្រេីហឹង្សានៅក្នុងការចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅយកដីរដ្ឋនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ ជាពិេសប្រតិភូបក្សស្នេីអោយចាត់វិធានការច្បាប់លើឈ្មោះ មិញ ឡេង ដែលយកអេស្កាវាទ័រដាក់ឃាំងក្បួនប្រតិភូបក្ស «បញ្ហានេះសម្ដេចតេជោបានឆ្លេីយតបភ្លាមថាលោកក៏បានសោកស្ដាយចំពោះបញ្ហាអនវត្តន៍សាលដីកាខុសច្បាប់នៅក្រុងព្រះសីហនុ ហើយលោកបញ្ជាផ្ទាល់អោយពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុពីតំណែង» ដោយឡែកសម្ដេចតេជោក៏គម្រាមដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុមួយចំនួនដែលពាក់ព័ន្ធទៅបញ្ហាដីធ្លី ។
ទី២ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាគ្រួសារនិយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់មកនៅធ្វេីការក្រោមនាយកដ្ឋានតែមួយ «បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បេីសិនមានករណីនេះក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលេីកលែង ប្រសិនជាបញ្ហានោះវាកេីតពីការស្រលាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»។
ទី៣ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាការរំលោភយកចំការស្រល់របស់អតីតព្រះមហាវីរក្សត្រនៅខេត្តមណ្ឌលគីរី
«បញ្ហានេះសម្ដេចតេជោបានហៅតាមអតីតបាលខេត្តអោយបានទទួលដឹងលឺ»។
ទី៤ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាដំណោះស្រាយលើផលកសិកម្មដែលគ្មានទីផ្សាជាពិសេសបញ្ហាកង្វះខាតទឹកខណៈភាពរាំងស្ងួតមកដល់នាពេលខាងមុខ «បញ្ហានេះសម្ដេចតេជោបានបញ្ជាផ្ទាល់ទៅគ្រប់ខេត្តក្រុងអោយដោះស្រាយបញ្ហាប្រភពទឹកដល់កសិករតែម្ដង»៕ ដោយ : កូឡាប