Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ប្រជុំ​ប្រចាំឆមាស របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ចំនួន​៦​ម៉ោង ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​

spot_img

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆមាស របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។​

​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​មួយចំនួន តាមរយៈ​ការទទួលបាន​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ត្រូវ​ដាក់ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បន្ទាប់មក​នឹងមាន​ការចូលរួម​ផ្តល់យោបល់ និង​សំណូមពរ​ដោយ​តំណាង​គណបក្ស​នីមួយៗ​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ មាន​តួនាទី​លើកយក​នូវ​បញ្ហា និង​ផ្តល់​ជា​មតិយោបល់​ផ្សេងៗ​ទៅ​រដ្ឋាភិបាល​ហើយ​នៅ​រៀងរាល់​មួយខែ​ម្ដង សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ត្រូវ​ជួប​ជជែក​គ្នា មុននឹង​លើកសំណើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​។ ប្រមុខ​រដ្ឋាភិបាល​នឹង​ជួប​ជាមួយ​សមាសភាព នៃ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្ស​នានា​នោះ នៅ​រៀងរាល់​៦​ខែម្ដង​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​តេ​ជោ ក្រៅពី​កិច្ច​ស្វាគមន៍​ដល់​អង្គប្រជុំ ដែលមាន​ទិដ្ឋភាព​ការងារ​ជា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី ដោយមាន​ការតភ្ជាប់ Video Conference ទៅកាន់​ខេត្ត​ក្រុង និង​ស្ថាប័នរដ្ឋ​ដទៃទៀត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​នូវ​ព័ត៌មាន នៃ​ស្ថានភាព​នយោបាយ​សាកល ក៏ដូចជា​ស្ថានភាព​នយោបាយ​ជាក់ស្ដែង​របស់​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ស​ម្ដេច ដែលមាន​ឧត្តមភាព និង​ប្រសិទ្ធភាព​ក្នុង​ការធានា​នូវ​ប្រក្រតីភាព​ការងារ​រដ្ឋ ក៏ដូចជា​អធិបតេយ្យ​ជាតិ និង​អំណាច​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ទទួលខុសត្រូវ លើ​ជោគវាសនា​របស់ខ្លួន​។​

​ប្រធាន​គណបក្ស​ទាំង​១៦ បានធ្វើ​សេចក្តីរាយការណ៍​យ៉ាងច្បាស់​លាស់​នូវ​បញ្ហា​នីមួយៗ និង​ភាគី​ពាក់ព័ន្ធ (​ឈ្មោះ​មន្ត្រី​) និង​សំណូមពរ​ក្នុង​លក្ខណៈ​សហការ និង​រួម​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ នៅក្នុង​កិច្ចប្រជុំ​នេះ បញ្ហា​ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដាក់ជូន​មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានដូចជា បញ្ហា​ទំនាស់​ដីធ្លី ដែល​ក្នុងនោះ​ប្រភេទ​ទំនាស់​ដីធ្លី​នោះ​គឺ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​សមាគម ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ការទន្ទ្រាន​យក​ដី​រដ្ឋ​ដែលជា​ដី​កម្មសិទ្ធិ​ជាដើម​។ ហើយ​រឿងរ៉ាវ​ទាំងអស់នោះ​ភាគច្រើន​កើត​នៅ​តំបន់​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​ជាដើម​។​

​ក្រៅពី​ទំនាស់​ដីធ្លី​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ ផងដែរ ដែល​ទាំងអស់នេះ​ក៏មាន​ការពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ពី​ភាពមិនប្រក្រតី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែល​បង្ក​ឡើងជា​បុគ្គល​ក៏ដូចជា​រឿង​មិនរ​គោរព​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្តិ​រប​ស់​ថ្នាក់ជាតិ​ដើម្បី​ឲ្យ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ និង​បញ្ហា​អសកម្ម​ផ្សេងៗ​មួយចំនួនទៀត​ដែល​កើតចេញពី​បុគ្គល​ដែលជា​អាជ្ញាធរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពិតជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ទទួលបាន​នូវ​ព័ត៌មាន​ទាំងអស់នោះ ។ ហើយ​សម្តេច​បាន​មានប្រសាសន៍ថា អង្គប្រជុំ​នេះ​មានតម្លៃ​ស្មើនឹង​ការសម្រេច​របស់​សម្ដេច​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ផងដែរ ហើយ​ការលើកឡើង​របស់​ប្រតិភូ​គណបក្ស​ទាំង​១៦​នោះ សម្ដេច​តេ​ជោ​នឹង​ផ្ដល់នូវ​ការណែនាំ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ជំនាញ​ដែល​សំដៅ​ទៅលើ​ក្រសួង​ជំនាញ​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ចូលរួម​ដោះស្រាយ​ជាបន្ទាន់​ដូចជា​ករណី​បញ្ហា​ទំនាស់​ដីធ្លី រឿង​ពាក់ព័ន្ធ​នឹង​គំរប​ព្រៃឈើ​ជាដើម ដោយ​សម្តេច​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទប់ស្កាត់​កុំ​ឲ្យ​មានទំនាស់​ដីធ្លី​ថ្មី​កើតមាន ហើយនឹង​ព្យាយាម​រួមគ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​ដែល​ក្នុងនោះ​មាន​វិធាន​ជាច្រើន​ដែល​សម្ដេច​តេ​ជោ​បញ្ជា និង​ណែ​នាំទៅ​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​រៀបចំ​ដែនដី​និង​រដ្ឋបាល​ថ្នាក់​ខេត្ត ស្រុក ខណ្ឌ​។​

​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ សម្ដេច​តេ​ជោ​ក៏​បង្ហាញ​នូវ​ភាពមិន​ពេញចិត្ត​ចំពោះ រឿងនេះ ហើយ​សម្តេច​តេ​ជោ​ក៏បាន​បញ្ជា​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម​ដើម្បី​ធ្វើការ​ពិនិត្យឡើងវិញ និង​សម្រេច​ឲ្យ​មានការ​រុករ​កដី​ដែលជា​ដី​សម្បទាន​ដែល​កើតមានឡើង​ភាពមិនប្រក្រតី​ដែលមាន​តន្ត្រី​មានអំណាច​ខ្លះ​លូកដៃ​ចូលក្នុង​រឿងនេះ ហើយ​សម្ដេច​សម្រេច​មិន​អោយមាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះទេ ទុក​ដី​ជា​ដី​រដ្ឋ​ដើម្បី​រៀបចំ​ជា​ដី​សង្គមកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​វិញ​។​

​រឿង​មួយទៀត​គឺពាក់ព័ន្ធ​ទៅនឹង​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​នៅ​ខេត្តមណ្ឌលគិរី ដែលជា​ការលើកឡើងរ​បស់​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ ដែល​សូមអោយ​សម្ដេច​តេ​ជោ ជួយ​ការពារ​នៅ​តំបន់​ដែលជា​វប្បធម៌​ជនជាតិដើម​។ តាម​ការពិត​ដី​នោះ គឺមាន ស​.​ជ​.​ណ រួចទៅហើយ ប៉ុន្តែ​បញ្ហា​គឺ​មិនបាន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដូច្នេះ​សម្ដេច​បាន​បញ្ជា​ឲ្យ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ទៅ​ទន្ទ្រាន​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​នោះទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការ​រំលេច​អំពី​ទំនាស់​ដីធ្លី​ដោយ​ប្រតិភូ​គណបក្ស​លើកឡើង​ជាការ ស​បញ្ជាក់ថា​ប្រតិភូ​គណបក្ស​ទាំងអស់​ពុំ​មើលឃើញ​នូវ​ចំនុច​អាក្រក់​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍន៍​ប្រទេស​នោះទេ គឺ​មើលឃើញ​បញ្ហា​ដែលមាន​ទំនាស់​។ ផ្ទុយ​ទៅវិញ​តាមរយៈ​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​គឺជា​ការអនុវត្ត​ដ៏​ល្អ​ដើម្បី​រួមចំណែក​ក្នុងការ​មតិយោបល់​កែលំអ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​វិ​វ​ឌ្ឍ​រីកចម្រើន​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​គឺមាន​អំណាច ដែលមាន​លទ្ធភាព​ច្រើន​ជា​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ទៅទៀត ហើយ​សម្ដេច​តេ​ជោ​បាន​ពន្យល់​អំពី​អំណាច​មិនមែន​សំដៅត្រង់​ថា​ធ្វើ​អ្វី​ឲ្យ​ចេញ​និង​បាន​នោះទេ សំខាន់​នៅពេលដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​លើកឡើង​ពី​បញ្ហា​ហើយ​ត្រូវបាន​នាយករដ្ឋមន្ត្រី​បាន​ទទួលយក ហើយ​បញ្ជា​និង​ចាត់ចែង​ដោយ​ឲ្យ​អនុវត្ត​រឿង​ដែល​បាន​កើតមានឡើង​ដើម្បី​ធ្វើការ​កែលម្អ​អោយមាន​ប្រសិទ្ធភាព​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​ដែល​ត្រូវ​ចំណាយពេល​ប្រមាណ​ជាង​៦​ម៉ោង​នោះ ក៏មាន​ប្រធានបទ និង​បញ្ហា​ជាច្រើន​ទៀត​ដែល​លើកឡើង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ហើយ​បញ្ហា​ទាំងអស់នោះ​ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី​ទទួលយក និង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត​៕ ដោយ​:​កូ​ឡាប​

spot_img
×