Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្ខពួកប្លន់ម៉ូតូនៅទឹកដីស្រុកសំរោងទង៦នាក់ ត្រូវបានកំលាំងនគរបាលស្រាវជ្រាវបង្រ្កាបបានភ្លាមៗ ក្រោយហេតុការណ៍ដេ​ញកាប់យកម៉ូតូជនរងគ្រោះ

កំពង់ស្ពឺ​៖​ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់​ ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ ​នៃស្ន​ងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​
អនុវត្ដករណីកំហែងយកដោយមានអាវុធ​(កាប់ប្លន់)ថ្ងៃទី៧ ខែក​ញ្ញា​ ឆ្នាំ២០២​៥ ជនរងគ្រោះឈ្មោះ​ សាត រស់ ភេ​ទ​ប្រុ​ស អាយុ​២​៣ឆ្នាំ នៅភូមិពង្រ ឃុំតាំងក្រូចស្រុកសំរោងទង បានជិះម៉ូ​តូ១​គ្រឿងម៉ាកហុងដាសេ១២៥ព​ណ៍​ខ្មៅ​ឆ្នាំ២០១៩ ផ្លាកលេខកណ្ដា​ល 1​A​E-​7272 ចេញពីផ្ទះមិត្ដភ័ក្ភ​នៅភូ​មិ​ក្រាំ​ងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួ​ច តាមផ្លូវជាតិលេខ៤​ ពីលិចទៅកើតដល់គីឡូ​ម៉ែត្រ​៥៦-៥៧ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង​ មា​ន​ក្រុមជនសង្ស័​យចំនួន៥នាក់ជិះម៉ូតូ​២​គ្រឿងតាមម​ក​ពី​ក្រោយបាន​យ​កកាំបិតផ្គាក់​ ខ្វេវ​ដងដែក​ គំរាមកា​ប់មក​លើខ្លួន​ ពេលនោះខ្លួនមានការភ័យខ្លាច​ក៏បានផ្ដួលម៉ូតូចោលរួចរត់តែ​ម្ដង​ ចំណែកម៉ូតូត្រូវក្រុមជនល្មើសលើកជិះគេ​ចខ្លួនតែ​ម្ដង។

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អ​ធិ​ការ​ស្រុកសំរោងទង​ ក្រោយទទួ​ល​បានព័ត៌មាន បានចាត់ក​ម្លាំ​ងជំនាញព្រហ្មទណ្ឌស្រុកចុះស​ហ​​ការជា​មួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ​បាលកា​ហែង​ ប៉ុស្តិ៍នគរបាលរដ្ឋ​បាលធម្មតាអរ និ​ងកំ​លាំងអធិការដ្ឋា​ន​នគរបាលស្រុ​កភ្នំស្រួច​ ចេញអន្តរាគមន៍​ភ្លា​មៗ​រហូតកំណត់មុខសញ្ញាបា​ននិងធ្វេី​ការស្ទាក់ឃាត់មុខ​ស​ញ្ញា​បា​ន​ ៦នាក់​ នៅចំ​ណុចភូមិប្រាសាទ​ ឃុំម​ហា​សាំ​ង​ ស្រុកភ្នំស្រួច ផ្លូវក្រា​ល​កៅ​ស៊ូត្រពាំងអោប​ ទៅឃុំព្រៃ​ក្មេ​ង​ ស្រុ​ក​ភ្នំស្រួច​ ៖​ ១-ឈ្មោះ យ៊ាំង សុភ័ស ប្រុស ២​០ឆ្នាំ ២-ឈ្មោះ យ៊ាំង ភា ប្រុ​ស ១៨​ឆ្នាំ​ ៣-ឈ្មោះ ឆិល មករា ប្រុ​ស ១៥​ឆ្នាំ​ ៤- ឈ្មោះ អ៊ុ ចាន់ដេត ប្រុ​ស ១៤​ឆ្នាំ ៥- ឈ្មោះ ទឿង វាស​នា ប្រុស ១​៤ឆ្នាំ​ ៦-​ ឈ្មោះ​ ឈន​ សុខរាជ​ ប្រុស​ ១៦ឆ្នាំ។

បក្ខពួក​ប្លន់ម៉ូតូខាងលើជាមុខស​ញ្ញាចា​ស់ធ្លាប់កាប់ប្លន់យកម៉ូ​តូកាលថ្ងៃទី៣១ ខែសីហា ឆ្នាំ​២​០​២​៥​ ផ្លូវជាតិលេខ​៤​ គីឡូម៉ែត៦៧​-៦៨​នៅចំណុចភូមិត្រពាំ​ងអត់ទឹកឃុំគីរីវន្ត ស្រុ​កភ្នំស្រួច ។

សមត្ថកិច្ចដកហូតបានម៉ូតូ៣​គ្រឿ​ង របស់ជនរង​គ្រោះ​ ទាំងអស់​ រួមជាមួ​យ​កាំបិតផ្គាក់​ ខ្វេវដងដែក១​ នឹងទូរស័​ព្ទ​ដៃ​២​គ្រឿង បច្ចុប្បន្នបានបញ្ជូនមកកាន់អធិការដ្ឋាននគ​របាលស្រុកបំពេញនីតិវិធី​ ដេីម្បីកសាងសំណុំរឿងប​ញ្ជូន​ទៅការិ​យាល័យព្រហ្មទណ្ឌធ្ងន់​ ចំណាត់ការតាម​ផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×