សហរដ្ឋអាមេរិចប្រកាសពីការផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លា សម្រាប់ការផ្តល់ពត៌មានពីកូនប្រុសរបស់មេដឹកនាំអាល់កៃដា Osama Bin Laden។
កូនប្រុសរបស់ Bin Laden ឈ្មោះ Hamza Bin Laden ត្រូវបានគេមើលឃើញថាជាមេដឹកនាំដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិច។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេដឹកនាំវ័យក្មេងរូបនោះបានចេញសារជាសម្លេង និងវីដេអូ ដោយស្នើឲ្យអ្នកគាំទ្រខ្លួនធ្វើការវាយប្រហារសហរដ្ឋអាមេរិច និង ប្រទេសសម្ព័ន្ធមិត្តដើម្បីសងសឹកដល់ការសម្លាប់ឪពុករបស់ខ្លួន។
Osama Bin Laden ត្រូវបានកងកម្លាំងពិសេសរបស់អាមេរិចសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ ២០១១ រយៈពេល ១០ឆ្នាំក្រោយពេលមេដឹកនាំរដ្ឋអ៊ីស្លាមរូបនោះបានបញ្ជាឲ្យមានការវាយប្រហារ អាគារពាណិជ្ជកម្មពិភពលោកអាមេរិច នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលបណ្តាលឲ្យមនុស្សជិត ៣០០០នាក់ស្លាប់។
ចំណែកកូនប្រុសមេដឹកនាំនោះវិញ ដែលគេជឿជាក់ថា មានអាយុប្រហែល ៣០ឆ្នាំ ត្រូវបានអាមេរិចដាក់បញ្ជូលឈ្មោះជាភេរករពិភពលោក កាលពី ២ឆ្នាំមុន។
មេដឹកនាំវ័យក្មេងនោះ បានរៀបការជាមួយនឹងកូនស្រីរបស់លោក Mohammed Atta ដែលបានប្លន់យន្តហោះពាណិជកម្មមួយក្នុងឆ្នាំ ២០០១ និងបានបើកបុកអាគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវញ៉ក។
ខិលិតជាច្រើនច្បាប់របស់ Bin Laden ដែលត្រូវកងកម្លាំងអាមេរិចរកឃើញនៅកន្លែងស្នាក់នៅរបស់មេដឹកនាំរូបនោះ បានបញ្ជាក់ថា ខ្លួនបានហ្វឹកហាត់កូនប្រុសឈ្មោះ Hamza ដើម្បីជំនួសដំណែងគាត់ជាមេដឹកនាំអាល់កៃដា។
សហរដ្ឋអាមេរិចជឿជាក់ថា កូនប្រុសរបស់ Bin Laden ប្រហែលជាកំពុងនៅព្រំដែនប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន ហើយគាត់នឹងឆ្លងដែនចូលប្រទេសអ៊ីរ៉ង ប៉ុន្តែគាត់អាចនៅគ្រប់ទីកន្លែងនៅអាស៊ីខាងត្បូង៕
សុភ័ក្ត្រ
ប្រភព៖ BBC