Friday, February 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! យុវជន​ម្នាក់​ត្រូវ​យុវជន​ដ៏​កំណាច​ម្នាក់ទៀត ចាក់​ប្រហារ​ចំនួន​១០​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ឡានក្រុង ដោយសារតែ​រឿង​កន្លែង​អង្គុយ​… (​វីដេអូ​)

​ក្មេង​បុរស​ជំទង់​ម្នាក់​ត្រូវបាន​គេ​ចាក់​សម្លាប់​នៅ​ផ្នែក​ខាងក្រោយ​ឡានក្រុង បន្ទាប់ពី​គាត់​បដិសេធ​មិន​បោះបង់ចោល​កៅអី​របស់គាត់ ។ Kamolchat Saen-aroon អាយុ ១៩ ឆ្នាំ​កំពុងធ្វើដំណើរ​តាម​រថយន្ដ​សាធារណៈ​១​គ្រឿង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៥ ខែកុម្ភៈ នៅពេលនោះ​ស្រាប់តែ​បុរស​ម្នាក់​បានមក​ជិត​គាត់ ហើយ​ទាមទារ​ឱ្យ​គាត់​ថយ​ចេញពី​ពី​កន្លែង​អង្គុយ​តែម្តង ។​

​ជនដៃដល់​ប្រដាប់​ដោយ​កាំបិត​ជាប់​ខ្លួន​ដោយ​គ្រាន់តែ​ដឹង​មាន​ឈ្មោះថា Ae រួមជាមួយ​មិត្តស្រី​ម្នាក់ កំពុង​អង្គុយ​ស្ថិត​នៅក្បែរ​ជនរងគ្រោះ ។ នៅ​ខណៈពេល​មួយ​នោះ បុរស​នេះ​បាន​ស្រែកថា ពួកគេ​ចង់​អង្គុយ​នៅ​កៅអី​ក្រោយនេះ ។ ហើយ​នៅពេល Kamolchat បដិសេធ ស្រាប់តែ​បុរស​រូបនេះ​ដក​កាំបិត​ដ៏​មុត​ស្រួច​ពី​ចង្កេះ ចាក់​ប្រហារ​ទៅលើ Kamolchat ចំនួន ១០ កាំបិត យ៉ាង​សាហាវ ។​

​វីដេអូ​ស៊ី​ស៊ី​ធី​វី បានបង្ហាញ​ជនរងគ្រោះ​តស៊ូ​រើ​បំរាស់ ខណៈ​មិត្តស្រី​របស់​ជនដៃដល់​ព្យាយាម​អន្តរាគមន៍ ដែល​ក៏ត្រូវ​រងរបួស​ដៃ​របស់​នាង​ផងដែរ ៕ រក្សា​