ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរច្រើនកន្លែង បន្ទាប់ទ្វារកញ្ចក់ទម្ងន់ ១០០ គ.ក្រ បានដួលរំលសង្កត់ពីលើនាងទាំងកម្រោល នៅក្នុងផ្សារទំនើប Alexandra Central Mall កាលពីថ្ងៃទីរសៀលថ្ងៃអាទិត្យ កន្លងមកនេះ ។
សារព័ត៌មាន Shin Min Daily News បានរាយការណ៍ថា ជនរងគ្រោះអាយុ ៤៧ ឆ្នាំ ឥឡូវនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ National University Hospital ទីកន្លែងដែលត្រូវបានព្យាបាលរបួសត្រង់ក្បាល និងក៏ដូចជារបួសប៉ះពាល់ដល់ថ្លើមផងដែរ ។
មានការឆ្អឹងជាច្រើនកន្លែងនៅជើង និងឆ្អឹងអាងត្រគាករបស់នាង ហេតុនេះ នាងតម្រូវឲ្យមានការវះកាត់ ដើម្បីជួយទ្រទ្រង់ឆ្អឹងខ្នងឲ្យមានស្ថិរភាព ។ នេះបើយោងតាមប្អូនស្រីរបស់នាងបានប្រាប់ឲ្យដឹង ។
តាមរយៈវីដេអូ CCTV បានបង្ហាញឲ្យឃើញមុនពេលកើតហេតុ បុរសម្នាក់ដែលត្រូវជាប្តីរបស់នាងបានចូលមកក្នុងបន្ទប់មួយ ដើម្បីឡើងជណ្តើរយន្ត និងបន្ទាប់មកនារីរងគ្រោះជាប្រពន្ធក៏បានដើរចូលមកតាមក្រោយ ។ ប៉ុន្តែ អកុសល ខណៈនាងចូលដល់ក្នុងពុំបានប៉ុន្មានវិនាទីផង ស្រាប់តែទ្វារមួយបានដួលរំលំពីលើនាងទាំងកម្រោលតែម្តង ។ ភ្លាមៗនោះ ប្តី និងបងប្រុសរបស់នាង បានប្រញាប់ប្រញាល់លើកទ្វារទម្ងន់ ១០០ គ.ក្រ នោះចេញពីនាង… ៕ រក្សា