Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទោះ​បាត់​ខ្លួន ៥ ​ឆ្នាំ​ក៏​ដោយ ការស្វែងរក​យន្តហោះ MH370 នឹង​បន្ត​ធ្វើ​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad បានធ្វើការ​សន្យាថា​នឹង​បន្ត​ការស្វែងរក​យន្តហោះ MH370 ទោះ​វា​បាត់​ខ្លួន​អស់​រយៈពេល ៥​ឆ្នាំ​ក៏​ហើយ​ក្តៅ​។​

​លោក​បាន​ថ្លែង​ប្រាប់ CNN ថា “​ដរាបណា​នៅ​មាន​សង្ឃឹម យើង​នឹង​បន្ត​គិត​រិះរក​វិធី​សាស្ត្រ​ដើម្បី​ស្វែងរក​ពី​ជោគវាសនា​របស់​យន្តហោះ​នោះ​”​។​

​យន្តហោះ MH370 របស់​ម៉ាឡេស៊ី ដែល​បាន​ផ្ទុក​អ្នកដំណើរ​ទាំងអស់​ចំនួន ២៣៩​នាក់ បាន​បាត់​ខ្លួន កាលពី​ឆ្នាំ ២០១៤ នៅពេល​វា​កំពុង​ហោះហើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ វា​គឺជា​ការ​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​បំផុត​នៅក្នុង​ពិភពលោក​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្លែងថា “​ការបាត់​យន្តហោះ​គឺជា​រឿង​មួយ ប៉ុន្តែ​ការ​បាត់​មនុស្ស​គឺ​ជា​រឿង​មួយ​ផ្សេងទៀត​។ អ្នក​មិន​អាច​គេង​គិត​ពី​អ្វី​ដែល​បាន​កើតឡើង​ដោយ ហើយ​អ្នកនឹង​នៅតែ​សួរ​ខ្លួនឯង​ពី​សំនួរ​នោះ ប៉ុន្តែ​អ្នក​មិន​ដែល​ដឹង​ចំលើយ​ឡើយ​”​។​

​សូមបញ្ជាក់​ថា ការរុករក​យន្តហោះ MH370 ត្រូវបាន​ធ្វើឡើង​ជា​ច្រើន​ដង​មកហើយ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​សោះ​។ ការស្វែងរក​យន្តហោះ​នោះ ដែល​ធ្វើឡើង​ដោយ​ប្រទេស​ចិន ម៉ាឡេស៊ី និង​អូស្ត្រាលី​ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ ២០១៧ ដោយ​ចំណាយ​ទឹកប្រាក់​អស់ ១៥០​លាន​ដុល្លា​។​

​ចំណែក​ការរុករក​លើក​ទី ២ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អា​មេ​រិច Ocean Infinity ក៏​បាន​បញ្ចប់​កាលពី​ឆ្នាំមុន​ផងដែរ ប៉ុន្តែ​ការរុករក​រយៈពេល ៩០​ថ្ងៃ​នោះ​នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង មិន​ទទួលបាន​ផ្លែផ្កា​ឡើយ​។​

​ក្រុមហ៊ុន Ocean Infinity បាន​និយាយថា ការរុករក​របស់ខ្លួន​គ្រប់​ដណ្តប់​លើ​ផ្ទៃដី ១១២.០០០​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​មិន​រក​ឃើញ​អ្វី​ឡើយ​។ ក្រុមហ៊ុន​នេះ​រ៉ាបរង​ស្វែងរក ដោយ​មិន​គិតថ្លៃ​ឡើយ ក្នុងករណី​រក​មិនឃើញ​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ CNN

×