Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជនជាតិ​ព្នង ​១៤​ គ្រួសារ ចោទ​លោក​ឧ​កញ្ញ៉ា អ៊ឹង ប៊ុន​ហ៊ៅ ថា​បាន​រំលោភ​យក​ដី​ចំការ​វិញ​ជុំ របស់​ពួកគាត់​ជាង​១០០​ហិកតា​

​ខេត្ត​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ប្រមាណ​១៤​គ្រួសារ បាន​ចោទ​លោក​ឧ​កញ្ញ៉ា អ៊ឹង ប៊ុន​ហ៊ៅ ថា​រំលោភ​យក​ដី​ចំការ​វិញ​ជុំ​ពួកគាត់​ជាង​១០០​ហិកតា នៅ​ចំណុច​ភ្នំ​អូរ​ក្លង (​ភាសារ​ជនជាតិដើម​) ជិត​ភ្នំ​កូលាប ស្ថិតក្នុង​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ ហើយ​ទំនាស់​នោះ ពួកគាត់​បាន​ធ្វើ​ការតវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។​

​ទីតាំង​ដី​នោះ​ត្រូវបាន​ពួក​គាត់​អះអាង​ថា គាត់​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយៗ ដី​នោះ​ជា​ដី​តំណម ដែល​ពួកគាត់​មាន​ជំនឿ​ធ្លាប់​រៀបចំ​សែនព្រេន​កាប់​គោ​ក្របី​លើ​ភ្នំ​នោះ ជា​រៀងរាល់ឆ្នាំ​ទៀតផង​។​

​លោក ប្រុង ភើ​ង តំណាង​ពលរដ្ឋ​ទាំ​ហ​១៤​គ្រួសារ បាន​រៀបរាប​ថា ដី​ចំណុច​ខាងលើ​ជា​ដីចំការ​វិលជុំ របស់​ពួកគាត់​ពី​ដូនតា ដោយ​មិន​មាន​ចុះបញ្ជី ឬ​ប្លង់​កម្មសិទ្ធិ​នោះទេ ព្រោះ​ពួកគាត់​ជា​ជនជាតិ​ភាគតិច​ព្នង រស់នៅ​តាម​ទំលាប់​ដូនតា ធ្វើស្រែ​ធ្វើ​ចំការ ដោយ​មិន​សូវ​ដឹង​ពី​ការធ្វើ ប្លង់ កម្មសិទ្ធិ​អ្វី​នោះទេ​។​

​ប្រជាពលរដ្ឋ​បន្តថា ទីតាំង​ដី​នោះ គាត់​បាន​នាំគ្នា​ធ្វើ​ចំការ របៀប​ចំការ​វិលជុំ មាន​ដំណាំ​ហូប​ផ្លែ ស្រូវ និង បន្លែ​ផ្សេងៗ ដី​នេះ​ជា​កម្មសិទ្ធិ​គាត់​ចំនួន​១៤​គ្រួសារ រស់នៅ​ភូមិ​ពូ​ទ្រូ ឃុំ មនោ​រម្យ ស្រុក​អូររាំង មាន​ទំហំ​សរុប​១១០​ហិកតា​។​

​ប្រជាពលរដ្ឋ​ពួកគាត់ បាន​កាន់កាប់​ធ្វើ​ចំការ​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ហើយ​បច្ចុប្បន្ន​មាន​ដំណាំ និង​ដើមឈើ​ហូប​ផ្លែ​របស់​ពួក​គាត់​មួយ​ចំនួន ត្រូវបាន​គេ​លួច​កាប់​កំទិចចោល​អស់​ខ្លះ​ហើយ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា តាម​រក​អ្នក​ដែល​មក​ដោះ​បង្គោល​យក​ដី​គាត់​២​ឆ្នាំ​មកហើយ តែ​រក​មិនឃើញ ព្រោះ​មិន​ស្គាល់ អត្តសញ្ញាណ​ទាល់តែសោះ គឺ​ទើប​នៅ​ពេល​ពួកគាត់ បាន​ដឹក​ជញ្ជូន​ឈើ​មក​សាង​លំនៅឋាន និង​ដាក់​ស្លាក​លេខ​ទូរស័ព្ទ ទើប​មាន​គេ​ទាក់ទង​មក​ពួកគាត់ ហើយ​គេ​ហាម​មិនអោយ​ពួកគាត់​សាងសង​ផ្ទះ​នៅ​ដី​នោះទេ ដោយ​រង់ចាំ​ដោះស្រាយ​សិន ។​ ក្រុម​នោះ បាន​អះអាង​ថា ដី​នោះ​គេ​ទិញ​មាន​លិខិតស្នាម​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​តំណាង​ប្រជាពលរដ្ឋ​ទាំង​១៤​គ្រួសារ​បញ្ជាក់ថា អ្នក​យក​ដី​ពួកគាត់​មានឈ្មោះ​ឧ​កញ្ញ៉ា អ៊ឹង ប៊ុន​ហ៊ៅ រស់​នៅ​រាជធានី​ភ្នំពេញ ក្រោយពេល​និយាយ​ទូរស័ព្ទ​។​

​បរុស​ម្នាក់​ដែល​មកឃាត់​ក្រុម​ពលរដ្ឋ​មិន​ឲ្យ​សង់ផ្ទះ​នៅ​ចំណុច​ដី​ខាងលើ បានឲ្យដឹងថា គាត់​ជា​អ្នក​ចាំ​ដី​នោះ បាន​ឲ្យគេ ថា មេ​របស់​គាត់​បាន​បញ្ជា​គាត់ ឃាត់​ពលរដ្ឋ មិន​ឲ្យ​សាងសង​ផ្ទះ ដើម្បី​ដោះស្រាយ​គ្នា​សិន នៅ​ថ្ងៃស្អែក ពី​ព្រោះ​មេ​គាត់​ចេញ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ​ហើយ​។​

​ជុំវិញ​ករណី​ចោទ​លោក ឧ​កញ្ញ៉ា អ៊ឹ ប៊ុន​ហ៊ៅ ថា​រំលោភ​យក​ដី​ពលរដ្ឋ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​ក្រុង បាន​ធ្វើ​ការសម្របសម្រួល ប៉ុន្តែ​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​ទេ​។​

​លោក ឃុន អូន អភិបាលរង​ក្រុង​មនោ​រម្យ បានឲ្យដឹងថា ករណីនេះ ខាង​ភាគី​ក្រុមហ៊ុន គេ​មាន​ប្លង់រឹង ដូច​ច្នេះ​វា​ហួស​សម្ថ​កិច្ច របស់​អាជ្ញាធរ​ក្រុង ត្រូវ​ដោះស្រាយ​។​

​ចំណែក​ពលរដ្ឋ​ទាំង​១៤​គ្រួសារ មាន​ចម្ងល់​ថា អាជ្ញាធរ​ក្រុង​ពេល​ហៅ​ពួកគាត់​មក​ធ្វើ​ការសម្របសម្រួល​គ្នា ហេតុអ្វី​បានជា មិន​ឲ្យ​ខាង​ក្រុមហ៊ុន​លោក ឧ​កញ្ញ៉ា អ៊ឹង ប៊ុន​ហ៊ៅ មកជួប​ជជែក​គ្នា ដោយ​ផ្ទាល់​នោះ​ទេ​។ ហើយក៏​មិន​បាន​បង្ហាញ​ប្លង់​ដី​នោះ​ដែរ គ្រាន់តែ​គេ​មក​ដល់​សាលាក្រុង​ហើយ ក៏​ឡើង​ជិះ​ឡាន​ទៅ​វិញ នៅពេល​ក្រុម​អ្នកសារព័ត៌មាន​មកដល់​៕ ដោយ​៖ ដែន សីមា​

×