Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឲ្យ​ចាប់ខ្លួនបុគ្គល ហេង សំរេច ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នងល្បែង​កន្ទុយលេខ នៅ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ត្រូវជា​ប្អូនថ្លៃ​ស្នងការ​នគរបាល​ខេត្ត​

​កំពង់ស្ពឺ​ ៖ បន្ទាប់​ពី​ថ្មីៗ​នេះ មាន​ព័ត៌មាន​មួយចំនួន​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ចោទ​មក​លើ​បុគ្គល​ម្នាក់ ឈ្មោះ ហេង សំរេច ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ល្បែង​កន្ទុយលេខ នៅ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ត្រូវជា​ប្អូនថ្លៃ​ស្នងការ​នគរបាល​ខេត្ត ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត សូមបញ្ជាក់​ថា បុគ្គល​ឈ្មោះ ហេង សំរេច ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ស្នងការ​នគរបាល ពិតប្រាកដ​មែន ប៉ុន្តែ​ជា​គោលការណ៍​ក្នុង​កិច្ចប្រជុំ​គ្រប់ពេល លោកស្នងការ​នគរបាល​តែងតែ​ដាក់បទបញ្ជា​ដល់​គ្រប់​ការិយាល័យ​ជំនាញ ឲ្យធ្វើ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ មិនថាតែ​ល្បែង​កន្ទុយលេខ​។​

​ជាមួយ​ករណីនេះ កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ​២០១៩ ផេក​ហ្វេស​ប៊ុ​ករបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ PL បាន​បញ្ជាក់ជូន​សាធារណជន​ថា “​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ សូម​ធ្វើ​ការប្រកាស យ៉ាង​ដាច់អហង្ការ ចំពោះ​បុគ្គល​ណា​ដែល​បាន​យក​តួនាទី និង​កំពុង​ប្រព្រឹត្ដ​ខ្លួន​ជាប់​ពាក់ព័ន្ធ​ទៅនឹងប​ទ​ល្មើស ឬ​ស្ថិត​នៅ​ពីក្រោយ​ខ្នង​នៃ​បទល្មើស សូម​ធ្វើ​ការដកខ្លួន​ជា​បន្ទាន់​និង​បញ្ឈប់​សកម្មភាព​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ មិន​ត្រូវ​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ស្នងការ ទៅ​ប្រើប្រាស់​ជា​ដាច់ខាត ក្នុងនាម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត សូម​ធ្វើ​ការអំពាវនាវ​លើកទឹកចិត្ត​ដល់​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​អ្នក​អនុវត្ដ​ច្បាប់​ទាំងអស់ មេត្តា​ជួយ​សហការ​និង​បង្ក្រាប ករណី​មាន​ជន​ឬ​បុគ្គល​ណា ដែល​អះអាង​ថា ជា​បងប្អូន​សែស្រឡាយ​ថ្នាក់ដឹកនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ត្រូវតែ​អនុវត្ត​ច្បាប់​មុនគេ និង​ត្រូវ​បញ្ជូន​ខ្លួន​ជន​នោះ ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​”៕ ​ដោយ ​៖ ​កូឡាប​

×