Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​ទូន្មាន ៖ ការមិន​ហូប​ខ្លាញ់​សោះ​គឺ “​ខុស​ទាំងស្រុង​” គ្រាន់តែ​បរិភោគ​វា​…​តិច​ប៉ុណ្ណោះ​!

​បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ព្រោះ​ពុំ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ស្តាប់​តាម​ជ្រុង​មួយៗ​នៃ​បញ្ហា​ហើយក៏ “​កាត់កាល់​” ខ្លាញ់​នោះ​តែម្តង ។ នេះ​ជា​កំហុស ។​

​តាម​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​នោះ គេ​ទូន្មាន​ឲ្យ​បរិភោគ​ខ្លាញ់​តិច ពុំមែន​មិន​ឲ្យ​បរិភោគ​នោះទេ ។ សមមាត្រ​នៃ​តម្រូវការ​សារធាតុ​ខ្លាញ់ ០,៨ ប្រូតេអ៊ីន ១,៧ ស្ករ ៧,៥ សម្រាប់​រាងកាយ​មនុស្ស​ពេញវ័យ ។ តាម​សម​មាត្រ​ដូច​ពោល​ខាងលើ​ទើប​គ្រប់គ្រាន់​សម្រាប់​រក្សាបាន​មុខងារ​ជីវសាស្ត្រ​របស់​មនុស្ស ។​

​សារធាតុ​ខ្លាញ់​គឺជា “​ប្រេងឥន្ធនៈ​” មួយ​ក្នុងចំណោម “​ប្រេងឥន្ធនៈ​” សំខាន់ៗ​សម្រាប់​សរីរាង្គ ។ ១ ក្រាម (១០០០​ក្រាម​=1kg) នៃ​ខ្លាញ់​ក្នុង​រាងកាយ​វា​បង្កើតបាន ៩ គីឡូ​កាឡូរី ហើយ​ជា​ប្រភព​ថាមពល​កម្តៅ​សំខាន់​ចំពោះ​សរីរាង្គ ។ មនុស្ស​ធម្មតា​តម្រូវ​ឲ្យ​បរិភោគ​ចន្លោះ​ពី ៣០ ក្រាម – ៤០ ក្រាម ដោយសារ​លក្ខណៈ​ជីវសាស្ត្រ​របស់​រាងកាយ​បានល្អ ហើយ​បើ​ចំពោះ​អ្នកធ្វើ​ពលកម្ម​ខ្លាំង​ចំនួន​នេះ​តម្រូវ​ទ្វេដង​ឯណោះ ។​

​ទន្ទឹម​នោះ​វីតាមីន​មួយចំនួន​ចាំបាច់​ជាអាទិ៍ ៖ Vitamin A , D , E , K… វា​ត្រូវការ​រលាយ​ចូល​នឹង​ខ្លាញ់​ទើប​រាងកាយ​ស្រូប​យកបាន ។ អ្នក​តមខ្លាញ់​នឹង​ប្រឈម​ហានិភ័យ​ខ្វះ​វីតាមីន​ទាំងអស់នេះ ។​

​ក្នុង​សាច់​ជាប់​ខ្លាញ់​មាន​ផ្ទុក colexteron ដែលជា​ប្រភេទ​សារធាតុ​ពុំ​អាច​ខ្វះ​បាន​សម្រាប់​រាងកាយ​មនុ​ស្ស​។ មនុស្សពេញវ័យ​ក្នុង​១​ថ្ងៃៗ​ត្រូវការ​ស្រូប​យកតាម​ពោះវៀនតូច និង​ក្រពះ colexteron ប្រមាណ ០,៥ ក្រាម ទើប​អាច​រក្សា​លក្ខណៈ​ស្ថិរភាព​របស់​កោសិកា​នៃ​អង្គ​បដិបក្ខ​និង​សកម្ម នៃ​កោសិកា​ឈាមស ។​

​ខ្លាញ់​នៅមាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​រលើបរលោង សក់ខ្មៅ ។​ល​។ កង្វះ colexteron អាចធ្វើ​ឲ្យ​បញ្ញា​ក្មេង​ចុះខ្សោយ ។ ស្ត្រី​វ័យ​ចំណាស់ ប្រសិនបើ​បរិមាណ colexteron ក្នុង​ឈាម​ស្ថិតក្រោម 1,5 g/l នោះ​សម​មាត្រ​នៃ​ការបាត់​បង់ជីវិត​កើនឡើង​៤​ដង ហើយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​មហារីក ក៏​ខ្ពស់ជាង​ដែរ​… ។​

​ហេតុនេះ​ការមិន​បរិភោគ​សាច់ ខ្លាញ់​សោះ​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ​គ្រាន់តែ​អ្នក​ពុំគប្បី​បរិភោគ​វា​ច្រើនពេក​ទេ ៕ លី​សា​

×