ខេត្តកំពង់ចាម: ដោយសារតែវត្តបទុមរតនៈដីដុះ ស្ថិតនៅជាប់ដងទន្លេក្រុងកំពង់ចាម មិនមានសាលាឆាន់។ត្រូវបានគណៈកម្មការអាចារ្យវត្តសម្រេចធ្វើបុណ្យកឋិនមហាសាមគ្គីរួមគ្នាដើម្បីប្រមូលបច្ច័យកសាងសាលាឆាន់សាងសង់អំពីបេតុងមួយខ្នងទំហំ២៣×៣៧ ម៉ែត្រប្រក់ក្បឿងគ្រោងចំណាយបច្ច័យប្រមាណជាង១២ម៉ឺនដុល្លារ។
ព្រះតេជគុណញ៉ សាវី ចៅអធិការវត្តបទុមរតនៈដីដុះមានថេរដីកាឲ្យដឹងថា: ក្រោមការផ្ដួចផ្ដើមពីសំណាក់លោកជំទាវលាង វេចឆេង សម្ដេចឧត្តមទេពញាណហ៊ុន ណេង ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តនិងលោកជំទាវព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធធ្វើបុណ្យកឋិនទានមហាសាមគ្គីប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩តុលា ឆ្នាំ២០២៥ ចំពោះបច្ច័យដែលប្រមូលបានសរុបចំនួនជាង១២ ម៉ឺនដុល្លារ។
ព្រះចៅអធិការវត្តមានថេរដីការំលឹកថា
ដោយសារតែកុដិថ្មចាស់មានសភាពទ្រុឌទ្រោមព្រះអង្គបានប្រជុំពិភាក្សាជាមួយនឹងគណៈកម្មការអាចារ្យវត្តដើម្បីវាយសំណង់ចាស់ចោល ហើយនិងកសាងឧបដ្ឋានសាលាថ្មីមួយខ្នងព្រោះថានៅក្នុងទីអារាមមួយនេះមិនទាន់មានសាលាឆាន់នៅឡើយទេ។ដោយមានចិត្តសទ្ធាជ្រះថ្លាពីបងប្អូនសប្បុរសជនឆ្ងាយជិតបានបរិចាកបច្ច័យជាហូរហែដើម្បីកសាងសាលាឆាន់ថ្មីនេះគិតមកដល់សព្វថ្ងៃកសាងបានប្រមាណ ៦០% ចំពោះបច្ច័យដែលប្រមូលបានសរុបតាំងពីដើមទីមកបានជាង៤០ម៉ឺនដុល្លារដោយបានចំណាយទៅលើថ្លៃជាងនិងគ្រឿងសំណង់។
ព្រះចៅអធិការវត្តបានបញ្ជាក់ថាតាមពុទ្ធឱវាទបុណ្យកឋិនទាននេះក្នុងមួយឆ្នាំធ្វើបានតែម្ដងទេសម្រាប់វត្តមួយដែលធ្វើឡើងនៅថ្ងៃ១រោជ ខែអាសុចរហូតដល់ថ្ងៃ១៥កើតខែកត្តិក មានរយៈពេល២៩ថ្ងៃ។ដូច្នេះបើមានបុណ្យកឋិនទានមួយត្រូវតែធ្វើឡើងយកថ្ងៃតែមួយរួមគ្នាដូចជាថ្ងៃទី១៩តុលាខាងលើដែលមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដោយបានចូលរួមបច្ច័យយ៉ាងផលផុស។ ចាប់តាំងពីពេលព្រះអង្គឡើងព្រះចៅអធិការវត្តបទុមរតនៈដីដុះបានរយៈពេល៣ព្រះវស្សាហើយ។ ចំពោះបច្ច័យដែលលោកគ្រងត្រូវចំណាយលើសជាងនោះព្រះអង្គនិងបិណ្ឌបាតបន្តទៀតសូមបងប្អូនពុទ្ធបរិស័ទឆ្ងាយជិតទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមតាមសទ្ធាជ្រះថ្លាដើម្បីឲ្យសំណង់សាលាឆាន់ថ្មីនេះកើតឡើងមានអត្ថប្រយោជន៍សម្រាប់កម្មវិធីផ្សេងៗដោយធ្វើឡើងរាល់ថ្ងៃនៅទីនេះតែម្ដង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














